Sharp Aquos R9 បំពាក់អេក្រង់ល្បឿន 240Hz LTPO Refresh Rate និងបន្ទះឈីប Snapdragon 7+ Gen 3

ក្រុមហ៊ុន Sharp បានប្រកាសចេញនូវស្មាតហ្វូនថ្មីរបស់ខ្លួននៅក្នុងត្រកូល Aquos Series ថែមទៀតហើយ ដោយម៉ូដែល ចុងក្រោយបំផុតនេះ គឺ Aquos R9។ ស្មាតហ្វូននេះ គឺជាជំនាន់ថ្មីនៃស្មាតហ្វូន R8 ដែលបង្ហាញខ្លួនកាលពីឆ្នាំមុន។ ស្មាតហ្វូននេះ បានស្ថិតនៅក្នុងបញ្ជីនៃវេបសាយផ្លូវការរបស់ក្រុមហ៊ុននៅក្នុងប្រទេសជប៉ុនហើយ។ ស្មាតហ្វូន Sharp Aquos R8 ត្រូវបានគេចាត់ទុកថា គឺជាម៉ូដែលមួយ ដែកមានកម្រិត refresh rate ខ្ពស់ជាងមុន កាមេរ៉ា Leica និងបន្ទះឈីប Snapdragon ថ្នាក់កណ្តាលថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ស្មាតហ្វូន Sharp Aquos R9 នេះ គឺ0មានអេក្រង់ទំហំ Pro-IGZO OLED display គាំទ្រជាមួយនឹងទំហំអេក្រង់ដល់ទៅ 6.5 អ៊ីង និងកម្រិតភាពច្បាស់ FHD+ resolution។ អេក្រង់នេះ មានទ្រទ្រង់នូវកម្រិត LTPO variable refresh rate ដល់ទៅ 240Hz និងកម្រិតពន្លឺ 1,500 nits peak brightness។ នៅលើស្មាតហ្វូននេះ ក៏មានការទ្រទ្រង់នូវ Dolby Vision។ បន្ថែមពីនេះ ក៏មានការបំពាក់នូវ stereo speakers ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា Dolby Atmos technology ថែមទៀតផង។

បើមើលទៅលើស្មាតហ្វូន Sharp Aquos R9 នេះ មានគែមរាបស្មើ ហើយវាមានប៊ូតុង Power ដែលមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង ខណៈដែលផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ មានបំពាក់នូវ Camera Island។ ស្មាតហ្វូននេះក៏ទទួលបានវិញ្ញាបនបត្រ MIL-STD 810G military-grade ហើយវាក៏មាន IPX5, IPX8 និង IP6X សម្រាប់ការពារធូលី និងទឹកថែមទៀត។

ស្មាតហ្វូន Sharp Aquos R9 នេះមានកាមេរ៉ាភ្លោះ Leica ដែលមានទំហំ 50.3MP OIS-enabled main sensor ជាមួយនឹង f/1.9 និងមួយគ្រាប់ទៀតមានទំហំ 50.3MP f/2.2 ultra-wide-angle lens គាំទ្រជាមួយនឹង 122-degree field of view។ សម្រាប់កាមេរ៉ាខាងមុខស្មាតហ្វូននេះ គឺមានទំហំ 50.3MP។ ស្មាតហ្វូន Sharp Aquos R9 នេះមានបន្ទះឈីប Snapdragon 7+ Gen 3 រ៉េមទំហំ 12GB LPDDR5x RAM និងអង្គចងចាំទំហំ 256GB។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,000mAh និង Android 14 OS ។ ស្មាតហ្វូន R9 នេះ ក៏មានបំពាក់នូវ WiFi, NFC និង Bluetooth 5.4។ ក្រុមហ៊ុន Sharp មិនទាន់ទម្លាយអំពីតម្លៃរបស់ស្មាតហ្វូន Aquos R9 នៅក្នុងពេលនេះនោះទេ។ ស្មាតហ្វូននេះ នឹងមានពណ៌ស និងពណ៌បៃតង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍