Huawei Pura 70 Ultra គ្រងដំណែងជាស្មាតហ្វូនដែលមានកាមេរ៉ាខ្លាំងជាងគេនៅលើស្ថាប័ន DXOMark

យោងតាមព័ត៌មានដែលផ្សព្វផ្សាយថ្មីៗនេះ បានបង្ហាញថា កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei ម៉ូដែល Pura 70 Ultra ត្រូវបានគេបញ្ជាក់ថា បានក្លាយជាស្តេចនៃកាមេរ៉ាស្មាតហ្វូនរបស់ស្ថាប័ន DXOMark ដោយបានធ្វើការបំបែកនូវកំណត់ត្រាជាមួយនិងពិន្ទុខ្ពស់ដល់ទៅ 163 ពិន្ទុ។ ប្រភពខាងលើនេះ បានបញ្ជាក់ថា កាមេរ៉ានៅលើស្មាតហ្វូននេះ គឺមានសមត្ថភាពខ្ពស់ អាចដំណើរការបាន នៅក្នុងការថតនៅក្នុងលក្ខខណ្ឌជាច្រើន ដូចជានៅក្នុង indoor, outdoor និងស្ថានភាពពន្លឺផ្សេងៗគ្នាថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខាងក្រោមនេះ គឺជាភាពខ្លាំងរបស់ស្មាតហ្វូន Pura 70 Ultra ដែលបានធ្វើនៅលើស្ថាប័ន DXOMark:

Consistent Excellence: ស្មាតហ្វូនថ្មីនេះ អាចថតរូបភាពគុណភាពល្អនៅក្នុង Exposure, Color និង Autofocus 

Unmatched Zoom: ស្មាតហ្វូន Pura 70 Ultra នេះ អាចធ្វើការ Zoom និងថតបានច្បាស់ល្អគ្រប់កម្រិត

Portrait Master: ស្មាតហ្វូននេះផ្តល់នូវ Autofocus ជាមួយនឹង Variable Aperture ថតរូបភាពច្បាស់ទាំងលក្ខណៈផ្ទាល់ខ្លួន និងជាក្រុម

Macro Marvel: ការថតរូបភាព Close-Up និង Macro បង្កើតនូវរូបភាពច្បាស់ និងលម្អិតជាងមុន

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិនៃកាមេរ៉ាគោលរបស់ស្មាតហ្វូន Pura 70 Ultra

•Main Camera: 50MP one-inch sensor ជាមួយនឹង variable aperture F1.6-F4.0 និង sensor-shift stabilization 

•Ultra-wide Sensor: 40MP ជាមួយនឹង F2.2 aperture

•Macro Telephoto Sensor: 50MP ជាមួយនឹង F2.1 aperture និង OIS 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍