realme GT Neo 6 គាំទ្រកម្រិត1.5K នៅលើហ្គេម “Genshin Impact” និងរត់បានល្បឿន 120fps នៅលើ “Honor of Kings”

នៅពេលនេះ លោក Xu Qi Chase អនុប្រធានរបស់ក្រុមហ៊ុន realme និងប្រធានផ្នែកទីផ្សារសកលរបស់ក្រុមហ៊ុន realme បានទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនដ៏ខ្លាំងក្លារបស់ស្មាតហ្វូន realme GT Neo 6 តាមរយៈគណនី Weibo ផ្លូវការរបស់ខ្លួនហើយ។ ដោយនៅក្នុងនោះ មានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ អាចលេងហ្គេម Honor of Kings ជាមួយនឹងកម្រិត 120fps បានកាន់តែអស្ចារ្យ និងមានល្បឿនលឿនក្នុងការប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Xu Qi បានអះអាងថា បទពិសោធន៍នៃការលេងហ្គេមនៅក្នុងពេលបច្ចុប្បន្ននេះ គឺមានភាពខុសប្លែកពីមុន។ គាត់បានននិយាយថា ស្មាតហ្វូនថ្មីនេះ អាចដំណើរការចា Honor of Kings នៅក្នុងកម្រិតគុណភាពច្បាស់ដោយគ្មានបញ្ហានោះទេ។ កម្រិត frame rate នេះគឺអាចធ្វើបាន 120fps។ សម្រាប់សីតុណ្ហភាពនៅលើស្មាតហ្វូននេះ គឺឈានដល់ទៅ 43.0℃ ដែលល្អនៅក្នុងការលេងហ្គេមកម្រិត 120 fps ថែមទៀតផង។ ជាធម្មតាកម្រិត 60 fps setting អាចនឹងបន្ថយសីតុណ្ហភាពបន្តិចត្រឹមតែ 42.5℃ បន្ទាប់ពីការលេងហ្គេមបាន 1 ម៉ោង។ 

បន្ថែមពីនេះទៀតនោះ បន្ទះឈីប Snapdragon 8s Gen 3 នៅលើស្មាតហ្វូននេះក៏ទ្រទ្រង់ទៅលើ real-time hardware-accelerated ray tracing ដែលជំនួយដល់ការលេងហ្គេមថែមទៀត។  នៅក្នុងការបង្ហោះរបស់គាត់មួយទៀតនៅលើ Weibo នេះ គឺបានបញ្ជាក់ថា ស្មាតហ្វូននេះ អាចលេងហ្គេម Genshin Impact នៅក្នុងកម្រិត 1.5K resolution ។ 

ស្មាតហ្វូនថ្មីនេះអាចនឹងបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 ដែលមាន Cortex-X4 clocked 3.0GHz, 4x Cortex-A720 cores clocked 2.8 GHz និ 3 x power-efficient Cortex-A520 cores clocked 2.0GHz ។ សម្រាប់ក្រាហ្វិកវិញនោះ វាទ្រទ្រង់ទៅលើ Adreno 735 GPU។ ស្មាតហ្វូន GT Neo 6 នេះ មានផ្ទៃត្រជាក់ដល់ទៅ 10014mm² vapor cooling chamber ផងដែរ។ បន្ថែមពីនេះ វាមានថាមពលថ្មទំហំ 5500 mAh និងបច្ចេកវិទ្យា 120W charging ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍