បែកធ្លាយព័ត៌មានអេក្រង់ និងថាមពលថ្មដែលនឹងប្រើប្រាស់នៅលើ vivo X100 Ultra, X100s និង X100s Pro

ក្រុមហ៊ុន vivo ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី X100s, X100s Pro និង X100 Ultra នៅលើទីផ្សារប្រទេសចិន នាថ្ងៃទី 13 ខែឧសភាខាងមុខនេះហើយ។ ថ្មីៗនេះ ក៏មានការទម្លាយចេញនូវតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មីទាំងបីនេះផងដែរ។ យោងតាមព័ត៌មានថ្មីដែលបង្ហោះនលើបណ្តាញ Weibo នៅថ្ងៃនេះ គឺមានការបញ្ចេញនូវព័ត៌មានអេក្រង់ និងថាមពលថ្ម ដែលប្រើប្រាស់នៅលើស្មាតហ្វូនថ្មីទាំងនេះថែមទៀតហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដែល X100s ត្រូវបានគេទម្លាយថា នឹងមានការបំពាក់នូវអេក្រង់កម្រិត "1.5K" resolution ដែលជាបន្ទះអេក្រង់មានការផ្គត់ផ្គង់ដោយក្រុមហ៊ុន Visionox ហើយស្មាតហ្វូនម៉ូដែលថ្មីនេះ នឹងមានប្រើប្រាស់នូវបន្ទះឈីប MediaTek's Dimensity 9300+ SoC ហើយនិងមានការគាំទ្រដោយបន្ទះឈីបជំនួយដល់ការផលិតរូបភាព និងវីដេអូ vivo V2 imaging chip ផងដែរ។ ស្មាតហ្វូន X100s នឹងមានថ្មទំហំ 5,100mAh គាំទ្រដោយកម្លាំងសាក 100W wired charging។

ចំពោះម៉ូដែល X100s Pro វិញ គឺមានការប្រើប្រាស់នូវបន្ទះឈីប ហើយនិងលក្ខណៈសម្បត្តិអេក្រង់ដូចគ្នាជាមួយនិងម៉ូដែលមុនេះដែរ។ ប៉ុន្តែស្មាតតហ្វូន X100s Pro នេះ គឺនឹងមានការបំពាក់នូវបន្ទះឈីបជំនួយរូបភាពជំនាន់ថ្មី V3 imaging chip។ នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ នៅលើស្មាតហ្វូនថ្មីនេះ គឺមានការគាំទ្រដោយបច្ចេកវិទ្យាសាក 100W wired charging និងកម្លាំងសាក 30W wireless charging ហើយនិងមានថ្មទំហំ 5,400mAh។

រីឯស្មាតហ្វូន X100 Ultra ម៉ូដែលចុងក្រោយគេនេះ គឺត្រូវបានគេបញ្ជាក់ថា មានការបំពាក់នូវប្រព័ន្ធកាមេរ៉ាដែលមានសមត្ថភាពខ្ពស់ និងខ្លាំងជាងគេក្នុងចំណោមបងប្អូនទាំងបី។ ជាមួយគ្នាក៏មានពាក្យចចាមអារ៉ាមនិយាយថា ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវ Snapdragon 8 Gen 3 ហើយនិងមានការគាំទ្រដោយបន្ទះឈីបជំនួយទៅលើការផលិតរូបភាព vivo imaging chip V3+ ថែមទៀតផង។ ស្មាតហ្វូននេះមានអេក្រង់កម្រិត "2K" ផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung ហើយនិងមានថ្មទំហំ 5,500mAh ទ្រទ្រង់នូវកម្លាំងសាក 80W wired និង 30W wireless charging។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍