រថយន្តជំនាន់ថ្មី BYD Qin L DM-i នឹងបង្ហាញខ្លួននៅលើទីផ្សារនៅថ្ងៃទី 29 ឧសភា ជាមួយតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

នៅក្នុងកំឡុងពេលនៃព្រឹត្តិការណ៌តាំងពិពណ៌រថយន្ត Beijing International Auto Show 2024 កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន BYD បានប្រកាសចេញនូវរថយន្តជំនាន់ថ្មីនៃស្រឡាយ mid-level sedan ម៉ូដែល Qin L DM-i។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តថ្មីនេះ គឺមានការឌីស្សាញជាមួយនិងរចនាបទថ្មី ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង ហើយនិងដំណើរការជាមួយប្រព័ន្ធ DM-i hybrid ជំនាន់ទី 5 និងមានការតម្លើងកំពស់រថយន្តនេះ អោយខ្ពស់ជាង Qin PLUS DM-i ដែលក្រុមហ៊ុនទើបតែប្រកាសលក់ថ្មីៗនេះ។ រថយន្តជំនាន់ថ្មី BYD Qin L DM-i មានការដាក់អោយធ្វើការ Blind Orders ហើយនិងដាក់បង្ហាញចេញជាផ្លូវការនៅថ្ងៃ29 ខែឧសភាខាងមុខនេះជាមួយតម្លៃចាប់ពី 120,000 យ៉ន់ ទៅ 150,000 យ៉ន់ ដែលប្រហែលពី ~$16,609 ទៅ $20,762។

បើតាមការបញ្ជាក់ចេញពីក្រុមហ៊ុន BYD គឺបាននិយាយថា រថយន្តជំនាន់ថ្មី BYD Qin L DM-i នឹងមានប្រាំជម្រើស គឺមានចាប់ពី 120KM Excellence, 120KM Beyond, 120KM Leading, 80KM Beyond និង 80KM Leading។ ហើយបន្ថែមពីនេះ រថយន្តជំនាន់ថ្មី BYD Qin L DM-i ក៏មានការបង្ហាញខ្លួនជាមួយនិងជម្រើសពណ៌ខាងក្នុងមានភាពខុសៗគ្នាថែមទៀតផង។  រថយន្តជំនាន់ថ្មី BYD Qin L DM-i មានពណ៌ខាងក្រៅដូចជា Run Yu White, Jianyao Purple, Ice Amber Green និង Citrine Gray។ ចំពោះផ្នែកខាងក្នុងវិញ គឺមាន 2 ពណ៌ គឺ Haoyue Rice និង Xuanwu Gray។

សូមជំរាបថា កាលពីពេលមុននេះ ម៉ូដែល Qin L ត្រូវបានក្រុមហ៊ុននេះមានការផ្តោតខ្លាំងទៅលើការសន្សំសំចៃប្រេង និងថាមពលអាគុយ។ យោងតាមរបាយការណ៌ពេលនេះ បានបញ្ជាក់ថា BYD Qin L DM-i គឺមានការបំពាក់នូវប្រព័ន្ធ plug-in hybrid vehicle platform ជំនាន់ថ្មីរបស់ BYD ហើយនិងមានការឌីស្សាញជាពិសេសបំផុត ដោយផ្តោតទៅលើរថយន្ត plug-in hybrid vehicles។ ជាមួយនិងប្រព័ន្ធ DM-i hybrid ជំនាន់ទី 5 នេះ រថយន្តនេះ ស៊ីប្រេងតិចបំផុត គឺត្រឹម 2.9L ប៉ុណ្ណោះ នៅក្នុង 100 kilometers។ ហើយសម្រាប់ការសាកបញ្ចូលថាមពលអាគុយពេញម្តង អាចធ្វើដំណើរបាន 2000 គីឡូម៉ែត្រ។

រថយន្តជំនាន់ថ្មី BYD Qin L DM-i នេះ គឺមានការប្រើប្រាស់នូវប្រព័ន្ធ plug-in hybrid system ទំហំ 1.5L engine និងមានការប្រើប្រាស់នូវម៉ូទ័រអគ្គិសនីដែលមានកម្លាំង 74kW ដែលជាប្រភេទអាគុយ lithium iron phosphate blade battery។ របាយការណ៌ដដែលនេះ គឺមានវិមាត្រ 4830mm/1900mm/1495mm និងមានគម្លាតកង់មុខក្រោយ 2790mm។

បន្ថែមពីនេះ នៅលើរថយន្តជំនាន់ថ្មី BYD Qin L DM-i នេះ ក៏មានការឌីស្សាញផ្នែកខាងក្នុង ជាមួយកញ្ចក់ធំនៅចំកណ្តាល ហើយនិងមានកៅអីអង្គុយធំទូលាយ រួមជាមួយនិងការប្រើប្រាស់ប្រព័ន្ធ DiLink smart cockpit ថែមទៀតផង។ សម្រាប់អេក្រង់នៅលើរថយន្តនេះ គឺំមានទំហំ 15.6-អ៊ីង ជាប្រភេទ adaptive rotating screen និងប្រើប្រាស់នូវ NFC digital key,ហើយនិងមានតម្លើង on-board ETC ផងដែរ។ ជាមួយគ្នានេះ រថយន្តនេះ ក៏មាននូវ ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃផ្តល់នូវការគ្រប់គ្រងពេលបើកបរ, ប្រព័ន្ធជំនួយរក្សាគន្លងសង្គ្រោះបន្ទាន់ រួមនិងមុខងារថ្មីៗជាច្រើនទៀត។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍