Motorola X50 Ultra នឹងសម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសចិននាថ្ងៃទី 16 ខែឧសភាខាងមុខនេះហើយ!

Motorola ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួនរៀបចំនូវការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅលើទីផ្សារប្រទេសចិននាពេលឆាប់ៗនេះហើយ។ ស្មាតហ្វូននេះ មានឈ្មោះថា Motorola X50 Ultra ដែលជាម៉ូដែលថ្មីមួយ rebranded ចេញពីស្មាតហ្វូន Edge 50 Ultra ដែលបង្ហាញខ្លួននៅលើទីផ្សារអឺរ៉ុប កាលពីពេលថ្មីៗនេះ។ យោងតាមការទម្លាយរូបភាពផ្លូវការមួយនៅថ្ងៃនេះ បានបង្ហាញពីកាលបរិច្ឆេតនៃការបង្ហាញវត្តមានរបស់ X50 Ultra នេះ សម្រាប់ទីផ្សារប្រទេសចិនហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ស្មាតហ្វូន Edge 50 series ដែលគ្រោងនឹងចេញនៅលើទីផ្សារសកលឆាប់ៗនេះ គឺមានដូចជា ស្មាតហ្វូន Edge 50 Pro, Edge 50 Fusion និង Edge 50 Ultra។ ចំពោះម៉ូដែល Edge 50 Fusion ត្រូវបានគេទម្លាយថា នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារសប្តាហ៌ក្រោយនេះហើយ ខណៈដែល 2 ម៉ូដែលទៀតនោះ គឺត្រូវបានប្រកាសចេញនៅលើទីផ្សារមួយចំនួនរូចហើយ។ នៅពេលនេះ សម្រាប់ស្មាតហ្វូនដែលគ្រោងនឹងមានលក់នៅលើទីផ្សារចិននេះ គឺមានឈ្មោះថា Motorola X50 Ultra។ ស្មាតហ្វូននេះ នឹងមានការប្រកាសចេញនៅទីផ្សារនាថ្ងៃទី 16 ខែឧសភានេះហើយ។

ជាមួយនិងការបែកធ្លាយរូបភាពខាងលើនេះ គឺបានបង្ហាញថា ស្មាតហ្វូនថ្មីនេះ គឺមានពណ៌ Biege។ ប៉ុន្តែបើមើលទៅលើស្មាតហ្វូន Edge 50 Ultra ដែលដាក់លក់កន្លងមក ក៏មានពណ៌ Black និង Peach Fuzz ផងដែរ។ មានការព្យាករណ៌ថា ស្មាតហ្វូននដែលប្រកាសចេញនៅលើទីផ្សារប្រទេសចិននេះ ក៏មានពណ៍ទាំងនេះដូចគ្នា។ សម្រាប់ការប្តូរឈ្មោះមកជា Edge 50 Ultra គឺក្រុមហ៊ុននៅតែបំពាក់លក្ខណៈសម្បត្តិដូចពីរម៉ូដែលមុនអញ្ចឹងដែរ គឺមិនមានការផ្លាស់ប្តូរនោះទេ។។

 

Motorola X50 Ultra នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.67-អ៊ីង pOLED ល្បឿនរត់បាន 144Hz refresh rate និងមានកម្រិតពន្លឺអេក្រង់ 2500nits peak brightness។ ស្មាតហ្វូននេះត្រូវបានគេបញ្ជាក់ថា នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8s Gen 3 រ៉េម 16GB of LPDDR5X RAM និងមានអង្គចងចាំទំហំ 1TB UFS 4.0។ ស្មាតហ្វូនរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 14 OS ចេញពីប្រអប់តែម្តង។ 

និយាយពីការថតរូបវិញ នៅលើស្មាតហ្វូននេះ គឺមានការបំបពាល់នូវកាមេរ៉ា 3 គ្រាប់ ដោយមានទំហំ 50-Megapixel ដូចគ្នា! ហើយសម្រាប់កាមេរ៉ាមុខក៏មានទំហំ 50-megapixel ដូចគ្នា។ ស្មាតហ្វូននេះ មានថ្មទំហំ4,500mAh នឹងមានការគាំទ្រដោយកម្លាំងសាក 125W wired និង 50W wireless fast charging.

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍