លក្ខណៈសម្បត្តិកាមេរ៉ានៅលើ vivo X100 Ultra ត្រូវបានគេទម្លាយចេញមុនថ្ងៃទី 13 ខែឧសភា

ស្មាតហ្វូន vivo X100 Ultra ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញជាផ្លូវការនៅថ្ងៃច័ន្ទទី 13 ខែឧសភា ខាង មុខនេះហើយ ដោយម៉ូដែលនេះ ត្រូវបានគេបញ្ជាក់ថា មានការបំពាក់នូវប្រព័ន្ធកាមេរ៉ាដែលសមត្ថភាពខ្ពស់ ដោយថែមទាំង អាចខលបានថែមទៀតផង "professional camera that can also make calls"។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាន បង្ហាញពីលក្ខណៈសម្បត្តិរបស់កាមេរ៉ានៅលើស្មាតហ្វូនថ្មីនេះហើយ។ នៅលើស្មាតហ្វូននេះ គឺនឹងមានការបំពាក់នូវ សិនស័រ កាមេរ៉ាទំហំ 50MP Sony Lytia LYT-900 1-អ៊ីង សម្រាប់កាមេរ៉ាគោល និងមួយគ្រាប់ទៀតមានទំហំ 50MP Sony Lytia LYT-600 ultrawide និងកាមេរ៉ាមុខមានទំហំ 50MP Samsung ISOCELL JN1 ហើយកាមេរ៉ានេះ ក៏មាន គាំទ្រការថត បានកម្រិត 4K@60fps ថែមទៀតផង។

 

ប៉ុន្តែបើតាមការបញ្ជាក់កន្លងមក គឺមានការផ្តោតខ្លាំងទៅលើកាមេរ៉ាទំហំ 200MP periscope zoom ដែលនឹងមានការប្រើ ប្រាស់នូវសិនស័រ Samsung ISOCELL HP9 ដែលបានធ្វីអភិវឌ្ឍន៍រួមគ្នាជាមួយ vivo។ សិនស័រនេះ នឹងក្លាយជាសិនស័រ ធំបំផុតនៅក្នុងចំណោមកាមេរ៉ា periscope telephoto camera។ ប្រៀបធៀបជាមួយនិង Samsung's existing HP3 នោះ សិនស័រ HP9 គឺមានពន្លឺខ្ពស់ជាងមុនខ 12%។

 

ប្រភពខាងលើនេះ បន្តថា ឡែនកាមេរ៉ាស្មាតហ្វូននេះ គ៏មានការប្រើប្រាស់នូវកញ្ចក់ fluorite glass ដែលមានការឌីស្សាញជា មួយនិងកញ្ចក់ដែលមានធន់ ដែលនឹងជួយអោយការផលិតរូបភាពបានគុណភាពខ្ពស់ថែមទៀត។ សមាសភាគនេះត្រូវបាន គេបញ្ជាក់ទៀតថា គឺដូចជាឡែន Sony new G Master lenses អញ្ចឹងដែរ។ 

គួរបញ្ជាក់ថា X100 Ultra ត្រូវបានគេរាយការណ៌ថា បំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 3 SoC និងអេក្រង់កម្រិត "2K" Samsung-made AMOLED screen ក៏ដូចជាថ្មទំហំ 5,500mAh ដែលគាំទ្រនូវកម្លាំងសាក 80W wired និង 30W wireless charging។ X100 Ultra អាចនឹងមានតម្លៃចាប់ពី  CNY 6,699 ($928 ឬ €861) សម្រាប់ទំហំ 12GB+256GB ខណៈដែលទំហំ 16GB+1TB មានតម្លៃ CNY 8,499 ($1,178 ឬ €1,092)។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍