vivo X100 Ultra, X100s, X100s Pro នឹងបង្ហាញវត្តមានជ្លូវការនៅថ្ងៃទី 13 ខែឧសភានេះ

នៅថ្ងៃនេះ ក្រុមហ៊ុន vivo បានចេញមកបញ្ជាក់ជាផ្លូវការហើយថា ខ្លួននឹងមានការសម្ពោធនូវស្មាតហ្វូនជំនាន់ថ្មីជាច្រើនម៉ូដែល រួមមានដូចជា Vivo X100 Ultra, X100s និង X100s Pro នៅក្នុងប្រទេសចិននាថ្ងៃទី 13 ខែឧសភាពខាងមុខនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មីទាំង 3 នេះ គឺអាចធ្វើការ Pre-Order បាននៅលើវិបសាយផ្លូវការរបស់ក្រុមហ៊ុន Vivo ប្រចាំនៅក្នុងប្រទេសចិន។ នៅលើបញ្ជីនេះ ក៏មានការបញ្ចេញនូវលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូនទាំងនេះ ដែលមានទាំងការឌីស្សាញ ជម្រើសពណ៌ និងទំហំរ៉េម ក៏ដូចជាអង្គចងចាំផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដែល Vivo X100 Ultra នឹងមានជម្រើសពណ៌ Black, White និង Titanium ហើយស្មាតហ្វូននេះ គឺមានអេក្រង់គែមកោង ហើយនិងមានការឌីស្សាញនូវម៉ូឌុលកាមេរ៉ាក្រោយ ដែលរំលេចចេញនូវឡូហ្គូក្រុមហ៊ុនកាមេរ៉ា Zeiss នៅខាងក្នុងថែមទៀតផង។ ជាមួយគ្នានេះនៅជ្រុងខាងលើផ្នែកខាងស្តាំនៃស្មាតហ្វូននេះ ក៏មានការតម្លើងមកនូវអំពូល vertical LED flash ផងដែរ។ ស្មាតហ្វូ Vivo X100 Ultra មាន 3 ទំហំ រួមមានដូចជា 12GB +256GB, 16GB+512GB និង 16GB+1TB។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 ។

ក្រឡេកមកមើលម៉ូដែល Vivo X100s និង X100s Pro វិញ គឺមានការឌីស្សាញខុសគ្នា ដោយ Vivo X100 មានអេក្រង់រាបស្មើរ និង X100s Pro មានគែមកោង ហើយស្មាតហ្វូននេះទាំងពីរនេះមានការឌីស្សាញផ្នែកខាងក្រោយដូចគ្នា។  X100 Pro នឹងមានជម្រើស 3 ពណ៌ រួមមាន black, white និង titanium ហើយនិងមាន 3 ទំហំ គឺ 12GB+256GB, 16GB+512GB និង 16GB+1TB។

ចំពោះ Vivo X100s នឹងមាន 4 ទំហំ គឺ 12GB+256GB, 16GB+256GB, 16GB+512GB និង 16GB+1TB ហើយនិងមានពណ៌ titanium, black និង white ហើយ X100s ក៏អាចនឹងមានពណ៌ cyan variant ផងដែរ។ ស្មាតហ្វូន X100s និង X100s Pro ត្រូវគេរាយការណ៌ថា នឹងក្លាយជាស្មាតហ្វូនដំបូងគេបំផុត ដែលបំពាក់នូវបន្ទះឈីប Dimensity 9300 Plus។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍