realme GT Neo 6 នឹងប្រើប្រាស់បន្ទះឈីប Snapdragon 8s Gen 3 កម្លាំងសាក 120W និងអង្គចងចាំ 1TB

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវស្មាតហ្វូន Mate 60 series ជាមួយនិងកម្មវិធី Pioneer Plan ដែលបានបង្ហាញនៅក្នុងហាងផ្ទាល់តតែម្តង។ ថ្មីៗនេះជាមួយិងវត្តមានរបស់ស្មាតហ្វូន Huawei Pura 70 series ក្រុមហ៊ុននេះក៏បានធ្វើដូចគ្នានេះដែរ។ ដោយសារតែមានភាពជោគជ័យបែបនេះ បានធ្វើអោយក្រុមហ៊ុននានា ដូចជា realme ក៏ត្រូវបានគេរំពឹងថា ក៏នឹងធ្វើតាមក្រុមហ៊ុន Huawei ផងដែរ នៅពេលដែលមានការប្រកាសចេញនូវ realme GT Neo 6។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ ស្មាតហ្វូន  realme GT Neo 6 នៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ប៉ុន្តែស្មាតហ្វូននេះ គឺត្រូវបានគេឃើញថា បានដាក់អោយមានការបញ្ជាទិញមុននៅហាង Jingdong Mall បានហើយ។ ផ្អែកតាមការលើកឡើងនេះ មានការបញ្ជាក់ថា ក្រុមហ៊ុននេះបានផ្លាស់ប្តូរទម្លាប់នៃការបង្ហាញផលិតផលថ្មីរបស់ខ្លួននាពេលកន្លងមកហើយ ដោយផ្លាស់មមកដាក់លក់នៅតាមហាងវិញ។ 

ផ្អែកតាមរូបភាពថ្មីមួយបានអោយដឹងថា ស្មាតហ្វូន Realme GT Neo 6 នេះ មានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 និងមានការប្រើប្រាស់កម្លាំងសាក 120W fast charging ខណៈដែលទំហំថ្មនៅមិនទាន់បានបញ្ជាក់នោះទេ។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានអង្គចងចាំទំហំធំដល់ទៅ 1TB។ សម្រាប់តម្លៃ Realme GT Neo 6 នៅមិនទាន់មានការទម្លាយចេញននោះទេ។ មានការរំពឹងថា ស្មាតហ្វូនថ្មីនេះ នឹងមានការដាក់លក់នៅលើទីផ្សារចិននាពេលដ៏ខ្លីខាងមុខនេះហើយ។

Realme GT Neo 6 នឹងមានអេក្រង់ទំហំ 6.78-អ៊ីង OLED ដូចគ្នាជាមួយ Realme GT Neo 6 SE ដែលបង្ហាញខ្លួននៅចិនកាលពីខែមុន។ អេក្រង់នេះ ត្រូវបានគេបញ្ជាក់ថា មានកម្រិត 1.5K resolution ល្បឿន 120Hz refresh rate និងមានពន្លឺអេក្រង់ 6,000 nits។ អេក្រង់នេះ គឺជាប្រភេទកញ្ចក់ 8T LTPO technology ដែលផ្តល់នូវកម្រិត refresh rate ខ្ពស់រលូន និងសន្សំសំចៃថាមពលបានច្រើនថែមទៀតផង។កន្លងមក មានការទម្លាយថា Realme GT Neo 6 នឹងមានរ៉េម 24GB LPDDR5x RAM និងអង្គចងចាំទំហំ 1TB UFS 4.0 ហើយនិងមានថ្ម ទំហំ 5,500mAh។ មកដល់ពេលនេះ គេនៅមិនទាន់មានការទម្លាយចេញនូវព័ត៌មានកាមេរ៉ា ដែលប្រើប្រាស់នៅលើស្មាតហ្វូននេះនៅឡើយទេ ខណៈដែលរបាយការណ៌ថ្មីៗនេះ បាននិយាយថា ស្មាតហ្វូន GT Neo 6 នឹងមានប្រកាសចេញជាផ្លូវការនៅពេលដ៏ខ្លីខាងមុខនេះហើយ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍