OPPO Reno 12 series និង Honor 200 Series នឹងមានវត្តមានចុងខែនេះហើយ!

នៅក្នុងខែនេះ មានការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីជាច្រើននៅលើទីផ្សារប្រទេសចិន។ ថ្មីៗនេះក្រុមហ៊ុន Vivo ទើបតែប្រកាសថា នឹងមានការរៀបចំនូវព្រឹត្តិការណ៌ដ៏ធំមួយនៅថ្ងៃទី 13 ខែឧសភានេះ ដោយនឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីមួយចំនួនដូចជា Vivo X100 Ultra, X100s និង X100s Pro ជាដើម។ ជាមួយគ្នានេះ ស្មាតហ្វូន Realme GT Neo 6, Meizu 21 Note, Oppo Reno 12 series និង Honor 200 lineup ក៏ត្រូវបានគេទម្លាយនៅលើទីផ្សារប្រទេសចិននៅក្នុងខែនេះដូចគ្នា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកលេងប្លុកនៅប្រទេសចិនមួយរូបបានបញ្ជាក់ថា Reno 12 series និង Honor 200 lineup នឹងប្រកាសចេញនៅចុងខែនេះហើយ។ កាលពីខែវិច្ឆិកាឆ្នាំមុននេះ ស្មាតហ្វូន Reno 11 series និង Honor 100 lineup ក៏បានបង្ហាញវត្តមាននៅប្រទេសចិនស្របពេលគ្នាផងដែរ។ ដូច្នេះសម្រាប់ខែនេះ ស្មាតហ្វូនជំនាន់ថ្មីនៃម៉ូដែលទាំងនេះ អាចនឹងមានប្រកាសចេញស្របគ្នា។ ប្រភពខាងលើបន្តថា Reno 12 lineup នឹងប្រកាសចេញមុន ខណៈដែល Honor 200 series នឹងប្រកាសចេញនៅពេលក្រោយ។ 

របាយការណ៌បន្តថា ស្មាតហ្វូន Reno 12 នឹងបង្ហាញខ្លួនជាមួយនិងបន្ទះឈីប Dimensity 8200 ឬ 8300 ខណៈដែល Dimensity 9200 Plus អាចនឹងមានការបំពាក់នៅលើស្មាតហ្វូន Reno 12 Pro។ សម្រាប់ Honor 200 គឺនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 ខណៈដែលម៉ូដែល Pro នឹងមានការបំពាក់នូវបន្ទះឈីប  Snapdragon 8 Gen 3។ ជាមួយគ្នានេះ នៅលើបញ្ជី 3C ក៏មានការបង្ហាញថា ស្មាតហ្វូនទាំងពីរបស់ Honor នេះ នឹងមានការប្រើប្រាស់នូវកម្លាំងសាក 100W fast charging ផងដែរ។

ក្រឡេកមកមើលស្មាតហ្វូន Reno 12 models វិញ នៅមិនទាន់មានការចុះបញ្ជីនៅក្នុងប្រទេសចិននៅឡើយទេ។ ពាក្យចចាមអារ៉ាមកន្លងមក បានញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៌ខែនេះ ក៏អាចនឹងមានវត្តមានរបស់ Oppo Pad 3, Enco R3 និងEnco X3។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍