Asus vivobook S 15 OLED ដែលបំពាក់ឈីប Snapdragon X នឹងបង្ហាញវត្តមានផ្លូវការណ៍នាថ្ងៃទី 20 ក្នុងខែឧសភានេះ

ក្រុមហ៊ុន Asus បានធ្វើការបង្ហាញព័ត៌មានលម្អិតមួយចំនួននៃម៉ាស៊ីន Laptop ដំបូងរបស់ខ្លួនដែលបំពាក់ខួរក្បាលថ្មីរបស់ Qualcomm ស៊េរី Snapdragon X Elit Processor។ ម៉ាស៊ីន Ultra-notebook ស៊េរីថ្មីដំបូងម៉ូដែល Asus Vivobook S 15 OLED នឹងត្រូវបង្ហាញវត្តមានផ្លូវការណ៍នាថ្ងៃទី 20 ក្នុងខែមេសានេះ។ ហើយ Vivo S 15 OLED ស៊េរីថ្មីឆ្នាំ 2024 នេះ គឺនឹងក្លាយជាសមាជិកថ្មីមួយទៀតក្នុងគ្រួសារ Vivobook S series ដែលបច្ចុប្បន្នដំណើរការដោយខួរក្បាល Intel Meteor Lake-H។ Asus Vivobook S 15 OLED ជំនាន់ថ្មីឆ្នាំ 2024 នេះ គឺជាម៉ាស៊ីន Premium Ultra-portable AI Notebook ដោយវានឹងមានគាំទ្រនូវបច្ចេកវិទ្យា AI ជំនាន់ថ្មីចុងក្រោយពី Asus ផ្ទាល់ និងក្រុមហ៊ុន Microsoft។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Asus Vivobook S 15 OLED នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Asus Virtual Event ដែលនឹងត្រូវប្រារព្ធធ្វើឡើងនាថ្ងៃទី 20 ក្នុងខែឧសភា នេះ។ សម្រាប់សមត្ថផល Laptop ស៊េរីថ្មីនេះ គឺកើតឡើងពីការសហការគ្នារវាង Asus, Microsoft និង Qualcomm។ ទន្ទឹមជាមួយគ្នានេះ Microsoft ត្រូវបានគេរំពឹងថា អាចនឹងមានការប្រកាសចេញនូវម៉ាស៊ីន Laptop ជំនាន់ថ្មី Surface Laptop 6 និង Surface Pro 10 នៅក្នុងព្រឹត្តិការណ៍នាថ្ងៃទី 20 ក្នុងខែឧសភា នេះផងដែរ។

 

ងាកមកក្រុមហ៊ុន Asus វិញបាននិយាយថា Vivobook S 15 OLED ជំនាន់ថ្មី គឺជា New-era Asus AI PC ដំបូងគេ ហើយនឹងក្លាយជាអ្នកស្នងដំណែកបន្តពីម៉ូដែល vivo S 16 OLED ថែមទៀតផង។ ម៉ាស៊ីន Laptop ថ្មីនេះ នឹងផ្តល់នូវបទពិសោធន៍ប្រើប្រាស់ជាមួយបច្ចេកវិទ្យា AI ដ៏អស្ចារ្យបំផុតសម្រាប់នេះប្រើប្រាស់ នេះបើតាមការបញ្ជាក់បន្ថែមពី Asus។

 

Asus vivobook S 15 OLED Snapdragon X Elite Version នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ OLED Panel ដែលមានទំហំធំដល់ 16-inch ដែលធំជាងម៉ាស៊ីន Ultra-notebook បច្ចុប្បន្នមួយចំនួនដូចជា Lenovo ThinkPad T14S Gen 6 និង Microsoft Surface Laptop 6 ដែលបំពាក់បន្ទះឈីប Qualcomm Snapdragon X Elite ដូចគ្នា។

 

ម៉ាស៊ីន Laptop ស៊េរីថ្មីត្រកូល Asus AI PC Series នឹងមានការដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ Computex 2024 Taipei Computer Show។ ទោះជាយ៉ាងណាសម្រាប់កាលបរិច្ឆេទចេញលក់ និងតម្លៃផ្លូវការណ៍ របស់ Asus vivobook S 15 OLED ជំនាន់ថ្មីដែលបំពាក់ខួរក្បាល Snapdragon X Elit Processor មិនទាន់ត្រូវបានក្រុមហ៊ុនបង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍