ពាក្យចចាមអារ៉ាមថ្មីៗនេះ បាននិយាយថា iPhone 17 Slim នឹងមកជំនួស iPhone ម៉ូដែល Plus

មកពេលនេះ ក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា នៅតែមិនទាន់អាចធ្វើការផ្លាស់ប្តូរទម្រង់នៃការឌីស្សាញរូបរាបរបស់ iPhone ជំនាន់ថ្មីរបស់ខ្លួននៅឡើយទេ ដោយបន្តប្រើប្រាស់នូវរូបរាងដដែល ជាក់ស្តែងដូចជា iPhone 15 Series ដែលទើបតែមានវត្តមាននៅលើទីផ្សារនាពេលកន្លងមកអញ្ចឹង។ ជាមួយនិងវត្តមានរបស់ម៉ូដែលថ្មីនេះ គឺមិនមានការប្តូររូបរាងនោះទេ ដោយគ្រាន់តែបន្ថែមនូវស៊ុមជុំវិញពីទីតានៀមទៅលើ iPhone 15 Pro models តែប៉ុណ្ណោះ។ ប្រភពខាងលើបន្តថា ការឌីស្សាញបែបនេះក៏នឹងបន្តទៅថ្ងៃខាងមុខដូចគ្នា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ យោងតាមការវិវត្តន៍ថ្មីចុងក្រោយមួយ បាននិយាយថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone 17 Series នឹងមានការប្រើប្រាស់រូបរាងថ្មី មានឈ្មោះថា Slim។ ព័ត៌មានថ្មីនេះ ត្រូវបានចែកចាយដោយអ្នកវិភាគ Jess Pu តាមរយៈ 9to5Mac ដោយបានបញ្ជាក់ថា iPhone ដែលប្រកាសចេញនៅពេលខាងមុខនេះ នឹងមានសមាជិកថ្មី។ បើតាមដំណឹងខាងលើនេះ បាននិយាយថា Apple បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី ដែលមានឈ្មោះថា iPhone 17 Slim។ ម៉ូដែលថ្មីនេះត្រូវបានគេបញ្ជាក់ថា នឹងមកជំនួសម៉ូដែល Plus សម្រាប់ iPhone 17។ លោក Pu បានបញ្ជាក់បន្ថែមថា iPhone 17, iPhone 17 Sim, iPhone 17 Pro និង iPhone 17 Pro Max នឹងមានការឌីស្សាញតួរពីទីតានៀម។ 

ជាមួយគ្នានេះក៏មានការបន្ថែមថា iPhone 17 Pro Max ដែលជាម៉ូដែលធំជាងគេ នឹងមានការបំពាក់នូវបច្ចេកវិទ្យាថ្មី “metalens” នៅលើសិនស័រកាមេរ៉ាថែមទៀតផង។ ជាមួយនិងបច្ចេកវិទ្យានេះ នឹងធ្វើអោយ Apple ឌីស្សាញបច្ចេកវិទ្យាអេក្រង់ Dynamic Island កាន់តែមានទំហំតូចជាងមុន ដោយមិនភ្ជាប់ជាមួយ Face ID នោះទេ។ iPhone 17 Slim នឹងមកជំនួសកន្លែង Plus ប៉ុន្តែនៅតែមានអេក្រង់ទំហំធំជាងម៉ូដែលស្តង់ដារដដែល។ លោក Pu បាននិយាយថា iPhone 17 និង iPhone 17 Slim អាចនឹងមានរ៉េមទំហំ 8GB និងប្រើប្រាស់បន្ទះឈីប A18 ឬ A19 ។សម្រាប់ម៉ូដែល iPhone 17 Pro និង iPhone 17 Pro Max នឹងមានការបំពាក់នូវរ៉េម 12GB និងប្រើឈីប A19 Pro ហើយអាចនឹងមានការប្រើប្រាស់កាមេរ៉ាមុខទំហំ 24-Megapixel selfie ក៏ដូចជាបច្ចេកវិទ្យាការពារអេក្រង់ anti-reflective scratch resistance display ផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍