iPhone និង កុំព្យូទ័រ MacBook អេក្រង់បត់បានរបស់ Apple នឹងបង្ហាញខ្លួននៅក្នុងពេល 2 ឆ្នាំខាងមុខនេះ

ខណៈពេលដែលស្មាតហ្វូនអេក្រង់បត់បានជាច្រើន បានបង្ហាញខ្លួននៅលើទីផ្សារអស់ជាច្រើនឆ្នាំហើយនោះ ក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា គឺជាម៉ាកយីហោក្រុមហ៊ុនដ៏ធំមួយ ដែលមិនទាន់បានបង្ហាញចេញនូវផលិតផលដែលអាចបត់បានរបស់ខ្លួននៅឡើយទេ។ យោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយថ្មីៗនេះ បានបញ្ជាក់ថា រឿងវត្តមានស្មាតហ្វូនអេក្រង់បត់របស Apple ពិតជាអាចនឹងមានការផ្លាស់ប្តូរនៅឆ្នាំក្រោយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់នៅលើ 9to5Mac របស់លោក Jeff Pu ដែលជាអ្នកវិភាគរបស់ក្រុមហ៊ុន  International Securities បានអោយដឹងថា ក្រុមហ៊ុន Apple គឺបាននឹងកំពុងតែធ្វើការនៅលើផលិតផលបត់បានចំនួន 2។ ហើយថ្មីៗនេះ ស្មាតហ្វូន iPhone 17 Slim ក៏ទើបតែត្រូវបានគេរាយការណ៍នៅក្នុងរបាយការណ៍ជាច្រើនកាលពីមុននេះផងដែរ ហើយនៅពេលនេះ ស្មាតហ្វូនអេក្រង់បត់បាន iPhone និងកុំព្យូទ័រ Mac ដែលអាចបត់បានកំពុងតែស្ថិតនៅក្នុងការអភិវឌ្ឍ។ អ្នកវិភាគរូបនេះ បាននិយាយថា MacBook គឺមានអេក្រង់បត់បានទំហំ 20.3-អ៊ីង ហើយវានឹងធ្វើការផលិតទ្រង់ទ្រាយធំនៅចុងឆ្នាំ 2025 នេះ។

ទន្ទឹមនឹងនេះផងដែរ ស្មាតហ្វូន iPhone បត់បានដំបូងបំផុតរបស់ក្រុមហ៊ុន Apple ក៏ត្រូវបានគេទម្លាយថា នឹងធ្វើការផលិតទ្រង់ទ្រាយធំនៅចុងឆ្នាំ 2026 ខាងមុខនេះដូចគ្នា។ ដូច្នេះ មានន័យថា កុំព្យូទ័រអេក្រង់ 20-អ៊ីង នេះ អាចនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅក្នុងឆ្នាំ 2026 ឬ 2027 ហើយស្មាតហ្វូនបត់បាន iPhone នេះ គឺអាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2027។ 

ក្រុមហ៊ុន Apple ពេលនេះក៏ធ្វើការនៅលើអេក្រង់ភ្លោះ (Dual Display) និង MacBook/iPad hybrid ដែលអាចបត់បាន។ សម្រាប់ផលិតផលដែលមានទំហំ 20.3-អ៊ីង នេះគឺជា Mac/iPad ដែលអាចបត់បាន។ ប្រសិនបើរបាយការណ៍នេះ គឺជាការពិតនោះ ក្រុមហ៊ុន Apple អាចនឹងត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញនូវផលិតផលនេះនៅក្នុងពេលប៉ុន្មានឆ្នាំដ៏ខ្លី (2 ឆ្នាំ)ឆាប់ៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍