ថេប្លេត OPPO Pad 3 នឹងបំពាក់នូវអេក្រង់ធំជាងមុន ហើយនិងមានថាមពលថ្មទំហំ 9,500mAh

OPPO ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវថេប្លេតថ្មីរបស់ខ្លួនថែមទៀតហើយ ដែលម៉ូដែលថ្មីនេះគឺមានឈ្មោះហៅថា OPPO Pad 3។ បើតាមការបញ្ជាក់របស់ប្រភពខាងលើនេះ បានអោយដឹងបន្ថែមទៀតថា ថេប្លេតថ្មីនេះ នឹងចាប់ផ្តើមបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទីផ្សាររបស់ចិនប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ពីគម្រោងក្នុងការបង្ហាញវត្តមានៅលើទីផ្សារក្រៅប្រទេសចិននៅឡើយទេ។ បើតាមអ្នកទម្លាយ Digital Chat Station នៅពេលនេះ ក៏បានទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនអំពីថេប្លេត Pad 3 នេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការបង្ហោះរបស់ Digital Chat Station នៅលើ Weibo គឺបានបង្ហាញថា ថេប្លេត OPPO Pad 3 នេះ គឺមានថាមពលថ្មទំហំ 9,230mAh ដែលនៅក្នុងការផ្សព្វផ្សាយគឺមានទំហំ 9,500mAh។ អ្នកទម្លាយរូបនេះ បានអះអាងថា ថេប្លេតនេះ គឺមានអេក្រង់ដែលមានកម្រិតបង្ហាញចេញបាន 3K LCD display និងមានទំហំធំជាងមុនបន្តិច។ បើនិយាយអំពីលក្ខណៈសម្បត្តិខាងក្នុងរបស់ថេប្លេតនេះ ថេប្លេតនេះ គឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ជាមួយនឹងរ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB។ របាយការណ៍ជាច្រើនមុននេះ ក៏ធ្លាប់បានទម្លាយថា ថេប្លេតជំនាន់ថ្មីនេះ គឺមានតួខ្លួនធ្វើពីលោហធាតុផងដែរ។ 

ថេប្លេត OPPO Pad 2 នេះ មានកញ្ចក់ 11.61-អ៊ីង IPS LCD ជាមួយនឹងកម្រិតភាពច្បាស់ទំហំ 2800x2000 pixel ហើយនិងមានល្បឿន 144Hz refresh rate។ ថេប្លេត Pad 3 នេះអាចនឹងមានអេក្រង់ធំដល់ទៅ 12 អ៊ីង។ ថេប្លេតនេះ នឹងមានបន្ទះឈីប Snapdragon 8 Gen 3 ដែលមានការពង្រឹងច្រើនទៅលើចំណុចមួយចំនួនថែមទៀតផង។ ប្រៀបធៀបជាមួយថេប្លេត Pad 2 ដែលមានវត្តមានកន្លងមក គឺប្រើប្រាស់នូវបន្ទះឈីប Dimensity 9000។ ថេប្លេត  OPPO Pad 3 នេះអាចនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅក្នុងខែនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍