ស្មាតហ្វូន HMD ដែលបង្ហាញខ្លួននៅលើ Geekbench ត្រូវគេរំពឹងថា បំពាក់នូវបន្ទះឈីប Snapdragon 7s Gen 2

HMD ដែលជាក្រុមហ៊ុនធំរបស់ក្រុមហ៊ុន Nokia ថ្មីៗនេះ ទើបតែប្រកាសនូវស្មាតហ្វូនលំដាប់ថវិកាចំនួន 3 នោះគឺ Pulse, Pulse+និង Pulse Pro ដែលជាស្មាតហ្វូនផ្ទាល់ខ្លួនតែម្តង គឺមិនប្រើប្រាស់នូវម៉ាកសញ្ញារបស់ក្រុមហ៊ុន Nokia។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានអោយដឹងថា ស្មាតហ្វូន Pulse series ជំនាន់ថ្មីទាំងនេះ គឺបំពាក់នូវបន្ទះឈីប UNISOC T606។ នៅថ្ងៃនេះ មានព័ត៌មានថ្មីថា មានស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន HMD មួយទៀតហើយ បានបង្ហាញវត្តមាននៅលើបញ្ជី GeekBench ដោយថែមទាំងបានទម្លាយថា ក្រុមហ៊ុន HMD បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនថ្មីដែលមានភាពខ្លាំងក្លាជាងមុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន HMD នេះ គឺមានលេខកូដ ‘Tomcat’ បានបង្ហាញខ្លួននៅលើ Geekbench benchmark library ជាមួយនឹងពិន្ទុ 965 នៅក្នុងការតេស្ត single-core និងពិន្ទុ 2625 នៅក្នុងការតេស្ត multi-core។ បញ្ជីនេះ បានទម្លាយថា វាគឺជាបន្ទះឈីប octa-core processor ជាមួយនឹង 4+4 core cluster។ សម្រាប់កម្រិតហ្វេ្រកង់នៃ 2 clusters នេះគឺមានល្បឿន 1.96GHz និង 2.4GHz។ 

ខណៈពេលដែលឈ្មោះនៃបន្ទះឈីបនេះមិនទាន់បានទម្លាយនៅក្នុងបញ្ជីនេះទេ ប៉ុន្តែមានការសង្ស័យថា អាចនឹងជាបន្ទះឈីប Snapdragon 7s Gen 2 ដោយសារតែពិន្ទុនៃការតេស្ត single & multi-core ខាងលើនេះ គឹដូចទៅនឹងបន្ទះឈីបនេះ។ បន្ទះឈីប Snapdragon 7s Gen 2 នេះមានបំពាក់នូវ 4x Cortex-A78 និង 4 x Cortex-A55 cores គាំទ្រជាមួយនឹងក្រាហ្វិកកាត Adreno 710 GPU។ បន្ទះឈីប 4nm របស់ក្រុមហ៊ុន Qualcomm នេះគឺទ្រទ្រង់កាមេរ៉ាទំហំ 200MP, អាចថតបានកម្រិត 4K video recording ល្បឿន 30fps និង 1080p video recording ល្បឿន 120fps ហើយនិងអាចថត Multi-frame HDR ថែមទៀតផង។ 

បើទោះបីជាខបន្ទះឈីប  Snapdragon 7s Gen 2 នេះ មិនទាន់ជាបន្ទះឈីប high-end ដ៏ខ្លាំងក្លាក៏ដោយ ក៏បន្ទះឈីបនេះ នៅតែមានភាពខ្លាំងក្លាជាងបន្ទះឈីប UNISOC T606 ឬ Snapdragon 680 ផងដែរ។ ស្មាតហ្វូនដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 7s Gen2 គឺភាគច្រើនជាស្មាតហ្វូនថ្នាក់កណ្តាលដល់ប្រណិតដូចទៅនឹងវត្តមានស្មាតហ្វូន Nokia 8.3 នៅក្នុងឆ្នាំ 2020 ដែលមានបន្ទះឈីប Snapdragon 765G 5G នោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍