ការនាំចេញស្មាតហ្វូននៅលើទីផ្សារប្រទេសចិន នៅត្រីមាសទី 1 ឆ្នាំ 2024 មានការកើនឡើង 1%

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ TechInsights ទើបតែបញ្ចេញនូវរបាយការណ៍ថ្មីមួយ ដោយបានបង្ហាញថា ទីផ្សារស្មាតហ្វូនរបស់ចិនចាប់ផ្តើមមើលឃើញនូវកំនើន 1% បើធៀបទៅនឹងឆ្នាំមុននេះនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 នេះ។ ការវិវត្តន៌ថ្មូនេះ បានបញ្ចប់នូវការធ្លាក់ចុះនៃការនាំចេញស្មាតហ្វូននៅលើទីផ្សារនេះ អស់រយៈពេល 11 ត្រីមាសជាប់ៗគ្នា។ ការងើបឡើងវិញនេះគឺដោយសារតែដំណើរការនៃការផលិតតាមការគ្រោងទុក និងការពង្រឹងទៅលើខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែប្រសើរផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ ក្រុមហ៊ុន OPPO បានក្លាយជាក្រុមហ៊ុនកំពូលស្ថិតនៅលើចំនែកទីផ្សារដែលមានចំនួន 16.9%។ សម្រាប់ក្រុមហ៊ុនដែលជាប់ចំណាត់ថ្នាក់លេខ 2 លេខ 3 និងលេខ 4 គឺជាក្រុមហ៊ុន Honor, Huawei និង Vivo ដែលមានចំនែកទីផ្សារចំនួន 16.7%, 16.6% និង 16.1%។ ក្រុមហ៊ុន Xiaomi ជាប់ចំណាត់ថ្នាក់លេខ 5 ដែលមានចំនែកទីផ្សារចំនួន 15.0% ហើយក្រុមហ៊ុន Apple បានជាប់ចំណាត់ថ្នាក់ Top 5 ជាមួយនឹងចំនែកទីផ្សារចំនួន 13.7%។ 

 

តាមការបញ្ជាក់របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ TechInsights នេះ បានបង្ហាញថា ក្រុមហ៊ុនផលិតស្មាតហ្វូនទាំង 6 នេះគឺគ្រប់គ្រង់ទីផ្សារចំនួន  95.1% ប្រៀបធៀបជាមួយនិងឆ្នាំមុននេះគឺមានចំនួន 93.7%។  ក្រុមហ៊ុនផលិតស្មាតហ្វូនតូចៗនៅក្នុងប្រទេសនេះក៏មានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សាររបស់ចិនផងដែរ។ 

នៅក្នុងរយៈពេល 3 ខែក្នុងឆ្នាំ 2024 នេះ ក្រុមហ៊ុន Honor និង Huawei បានក្លាយជាក្រុមហ៊ុននៅចំណាត់ថ្នាក់លេខ 1 ដែលមានចំនែកទីផ្សារចំនួន 17.1% និង 17% នេះបើតាមរបាយការណ៍ចេញពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC ។ វាក៏តាមពីក្រោយដោយក្រុមហ៊ុន OPPO, Apple និង vivo ដែលមានចំនែកទីផ្សារចំនួន 15.7%, 15.6% និង 14.6%។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei ក៏ចាប់ផ្តើមទទួលបាននូវតំណែងដែលបាត់បង់យ៉ាងលឿននៅក្នុងប្រទេសនេះ ហើយក្រុមហ៊ុននេះក៏មានគម្រោងក្នុងការព្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេសចិនផងដែរ ចំពេលដែលមានការរឹតបន្តឹងទៅលើផ្នែកពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក។ ខណៈពេលដែលអាជីវកម្មនេះ មិនទាន់ដំណើរការបាននៅក្នុងសហរដ្ឋអាមេរិកនេះ ក្រុមហ៊ុននេះនៅតែជាក្រុមហ៊ុនដែលមានកំណើនសម្រាប់ទីផ្សារអ៊ឺរ៉ុប៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍