Sony Xperia 10 VI បានបង្ហាញខ្លួននៅលើបញ្ជី Geekbench ជាមួយបន្ទះឈីប Snapdragon 6 Gen 1

ក្រុមហ៊ុន Sony ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីនរបស់ខ្លួនសម្រាប់ឆ្នាំ 2024 នៅក្នុងពេលឆាប់ៗនេះហើយ ដែលស្មាតហ្វូនទាំងនេះ មានដូចជា Xperia 1 VI, Xperia 5 VI និង Xperia 10 VI ជាដើម។ សម្រាប់ម៉ូដែល Xperia 10 VI ត្រូវបានគេបង្ហាញថា មានឈ្មោះ “parrot,” ហើយនិងមានការឆ្លងកាត់ការចុះបញ្ជី Geekbench ជាមួយនិងបញ្ចេញនូវព័ត៌មានមួយចំនួន ដូចជា រ៉េម អង្គប្រតិបត្តិការ រួមនិងកម្លាំងម៉ាស៊ីនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្អែកលើបញ្ជី Geekbench គឺមានការបញ្ជាក់បន្ថែមថា ស្មាតហ្វូន Xperia 10 VI គឺមានលេខម៉ូដែល XQ-ES72 និងមានការប្រើប្រាស់បន្ទះឈីប Snapdragon 6 Gen 1។ សម្រាប់ការតេស្តនៅលើបញ្ជី Geekbench 6.2.2. ទៅលើ single-core គឺទទួលបានពិន្ទុ 934 និងពិន្ទុ 2816 ទៅលើការតេស្ត Multicore។ ជាមួយគ្នានេះ ការតេស្តខាងលើនេះ ក៏មានការបង្ហាញថា ស្មាតហ្វូននេះ មានរ៉េមទំហំ 8GB និងរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 14។

គួរបញ្ជាក់ថា របាយការណ៌កន្លងមកធ្លាប់មានការបញ្ជាក់ថា Xperia 10 VI នឹងមានរ៉េម 6GB ហើយនិងមានកាមេរ៉ាក្រោយពីរគ្រាប់ ដែលមួយគ្រាប់ជាកាមេរ៉ាគោល និងមួយគ្រាប់ទៀតជាកាមេរ៉ា ultra-wide។ នៅលើស្មាតហ្វូននេះ មានរន្ធ 3.5 mm audio jack ផងដែរ។ សូមជំរាបថា មកដល់ពេលនេះ នៅមិនទាន់មានការបញ្ចេញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Xperia 10 VI នៅឡើយទេ។ មានការបញ្ជាក់ថា ស្មាតហ្វូននេះ គឺមានភាពប្រហាក់ប្រហែលគ្នាជាមួយនិងជំនាន់មុន Xperia 10 V អញ្ចឹង។

 

Xperia 10 V គឺមានអេក្រង់ទំហំ 6.1-អ៊ីង OLED display បង្ហាញចេញបានកម្រិត Full HD+ resolution ល្បឿន 60Hz refresh rate និងល្បឿន 120Hz touch sampling rate។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 695 SoC រ៉េមទំហំ 8GB of LPDDR4X RAM និងអង្គចងចាំទំហំ 128GB of UFS 2.1 storage ហើយនិងអាចបន្ថែមបានដល់ 1TB តាមរយៈ microSD card slot។ ស្មាតហ្វូននេះ នឹងមានថ្មទំហំ 5,000mAh គាំទ្រនូវកម្លាំងសាក 30W fast charging។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍