Samsung Galaxy S25 នឹងប្រើបច្ចេកវិទ្យា AI ដើម្បីជួយបង្កើនអាយុកាលប្រើប្រាស់នៃថាមពលថ្ម

Samsung ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការលើសង្វាក់អភិវឌ្ឍន៍កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន គឺ Galaxy S25 Series ដែលនឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2025។ ហើយបើតាមប្រភពព័ត៌មានចចាមអារ៉ាមបាននិយាយថា Samsung នឹងប្រើនូវបច្ចេកវិទ្យា AI ជំនាន់ថ្មីដើម្បីជួយបង្កើនអាយុកាលប្រើប្រាស់នៃថ្មរបស់ Galaxy S25 បានយូរជាងមុន ដោយមិនត្រូវការពង្រីកថាមពលរបស់ថ្មឡើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មុខងារ AI-power battery optimization គឺជាមុខងារពិសេសមួយ ដែលវាមិនជាគំរូដំបូងឡើង ប៉ុន្តែ Samsung បានធ្វើការកែលម្អបន្ថែមទៀតទៅលើមុខងារមួយនេះ ដោយប្រើនូវបច្ចេកវិទ្យា AI Power Saving Mode ដើម្បីធ្វើការទៅលើមុខងារផ្សេងនៃកម្មវិធីប្រើប្រាស់នៅពេលអេក្រង់បិត ឬហៅថា background task  ដើម្បីមិនឲ្យប្រើប្រាស់នូវថាមពលថ្ម។ យ៉ាងណាមិញបើតាមប្រភពព័ត៌មានចចាមអារាមបានបញ្ជាក់ថា Samsung នឹងប្រើវិធីសាស្រ្តដូចគ្នានេះ (Batter Saving) ដើម្បីកំនត់ទៅលើការប្រើប្រាស់សម្រាប់ប្រព័ន្ធដំណើរការ CPU និង GPU ឬក៏កាត់បន្ថយដំណើរការកម្មវិធីប្រើប្រាស់នៅពេលអេក្រង់បិត ដោយធ្វើឲ្យថាមពលនៃថ្មកាន់ប្រើការបានយូរ។

 

ប្រភពក៏បានបញ្ជាក់ទៀតថា សម្រាប់មុខងារថ្មី AI Power Battery Saving Mode នឹងធ្វើឲ្យថាមពលថ្មរបស់ Galaxy S25 Series អាចកាន់បានល្អប្រសើរជាងជំនាន់មុនចាប់ពី 5 ទៅ 10%។ Samsung គឺជាក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនដំបូងគេក្នុងលោកដែលប្រើនូវបច្ចេកវិទ្យា AI នៅលើ Galaxy S24 Series ដែលចេញកាលពីដើមឆ្នាំនេះ ហើយត្រូវបាន Samsung ឲ្យឈ្មោះថា Galaxy AI ហើយសម្រាប់ Galaxy Z Fold 6 និង Flip 6 Series ដែលត្រៀមប្រកាសចេញនៅប៉ុន្មានខែទៀតនេះ ក៏នឹងប្រើនូវបច្ចេកវិទ្យា AI ដើម្បីបង្កើនសមត្ថភាពទៅលើប្រព័ន្ធដំណើរការផងដែរ។ 

 

Samsung បានប្រើយុទ្ធសាស្ត្រថ្មីជាមួយការប្រើប្រាស់នូវប្រព័ន្ធ AI នៅលើស្មាតហ្វូនរបស់ខ្លួនដើម្បីធ្វើទីផ្សារប្រគូតប្រជែងជាមួយដៃគូ ខណៈដែល Apple ដែលជាដៃគូប្រជែងដ៏ខ្លាំងនៅក្នុងទីផ្សារស្មាតហ្វូនលំដាប់កំពូលមានភាពយឺតយ៉ាវក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ឆ្លាតវៃនេះសម្រាប់ផលិតផលរបស់ខ្លួន។ យ៉ាងណាមិញសម្រាប់ iPhone 16 Series ដែលនឹងមកដល់នៅចុងឆ្នាំនេះ ត្រូវបានគេរំពឹងថា អាចនឹងមានការបំពាក់នូវបច្ចេកវិទ្យា AI ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍