រូបភាពពិតរបស់ Vivo X100 Ultra បង្ហាញពីម៉ូឌុលកាមេរ៉ាក្រោយទំហំធំមែនទែន!

ថ្មីៗនេះ ក្រុមហ៊ុន Vivo បានជូនដំណឹងពីការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីបន្ថែមទៀតនៃម៉ូដែល X100 series នៅក្នុងទីផ្សារប្រទេសចិន នាថ្ងៃទី 13 ខែឧសភាព ដែលនៅក្នុងចំណោមនោះក៏មានស្មាតហ្វូនដែលមានលក្ខណៈសម្បត្តិខ្ពស់ជាងគម៉ូដែល X100 Ultra ផងដែរ។ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុននេះ បានចែកចាយនូវរូបភាពគំនូសព្រាងស្មាតហ្វូននេះម្តងរួចមកហើយ។ តែសម្រាប់ពេលនេះ Digital Chat Station បានធ្វើការបង្ហោះនៅបណ្តាញ Weibo នូវរូបភាពពិតៗរបស់ស្មាតហ្វូន Vivo X100 Ultra នេះថែមទៀតហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាពបែកធ្លាយថ្មីនេះ បានបង្ហាញស្មាតហ្វូនជំនាន់ថ្មី X100 Ultra ជាមួយនិងជម្រើសពណ៌ស និងមានការឌីស្សាហញរូបរាងខាងក្រោយជាមួយនិងម៉ូដែលកាមេរ៉ាដូចគ្នាជាមួយនិង X100 និង X100 Pro អញ្ចឹងដែរ។ នៅក្នុងម៉ូឌុលាកមេរ៉ានោះ មានសិនស័រ 3 គ្រាប់ ដែលមានការបង្ហាញច្បាស់ពីកាមេរ៉ាទំហំ 200MP Telephoto ដែលមានការទ្រទ្រង់នូបសិនស័រទំហំធំដល់ទៅ 1/1.4-អ៊ីង។

 

ជាមួយគ្នាបនេះ ក៏មានការបន្ថែមថា X100 Ultra ក៏នឹងមានការប្រើប្រាស់នូវសិនស័រ Sony LYT-900 ទំហំ 50-Megapixel សម្រាប់កាមេរ៉ាគោល ហើយនឹងមានការគាំទ្រដោយបច្ចេកវិទ្យា CIPA 4.5-level gimbal stabilization ផងដែរ។ សម្រាប់គ្រាប់ទីបី គឺមានទំហំ 50-Megapixel ultra-wide។ គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុន vivo ក៏បានទម្លាយនូវរូបភាពដែលបានផ្តិតដោយកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។

 

Vivo X100 Ultra ត្រូវបានគរាយការណ៌ថា នឹងមានអេក្រង់ទំហំ 6.78-អ៊ីង AMOLED E7 display គាំទ្រនូវកម្រិត 2K resolution និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះ នឹងរត់នៅលើបន្ទះឈីប Snapdragon 8 Gen 3 និងមានការអមដំណើរជាមួយនូវរ៉េមទំហំ 16GB ដែលជាប្រភេតរ៉េម LPDDR5x RAM រួមនិងអង្គចងចាំទំហំ 1TB ប្រភេទ UFS 4.0 storage។ ស្មាតហ្វូននេះមានការទ្រទ្រង់នូវកម្លាំងសាក 80W fast charging។ 

ផ្អែកតាមរបាយការណ៌មុននេះ គឺបាននិយាយថា ស្មាតហ្វូនដែលមានទំហំ 16GB+512GB នឹងមានតម្លៃ 7,499 យ៉ន់ ប្រហែល $1,040 ខណៈដែលទំហំ 12GB+256GB នឹងមានតម្លៃ 6,699 យ៉ន់ ប្រហែល $930។ ស្មាតហ្វូននេះក៏មានម៉ូដែល satellite ផងដែរ។ សម្រាប់ទំហំ 16GB+1TB នឹងមានតម្លៃ 8,499 យ៉ន់ ប្រហែល $1,180។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍