Xiaomi 15 Pro នឹងបំពាក់នូវកាមេរ៉ា Periscope Telephoto រួមជាមួយនិងអេក្រង់ 2K Micro-Curved Screen ថែមទៀតផង

យោងតាមការទម្លាយចេញពី Digital Chat Station នៅថ្ងៃនេះបានចាប់ផ្តើមធ្វើការចែកចាយព័ត៌មានថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មីថ្នាក់ប្រណិតរបស់ក្រុមហ៊ុន Xiaomi ដែលគេជឿជាក់ថា គឺម៉ូដែល Xiaomi 15 Pro។ បើតាមការបែកធ្លាយ prototype ថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវអេក្រង់កម្រិត 2K micro-curved screen ថែមទៀតផង។ ទាក់ទងនឹងអេក្រង់នេះ អ្នកទម្លាយរូបនេះ នៅមិនទាន់មានការបញ្ជាក់ពីទំហំអេក្រង់ស្មាតហ្វូននេះនៅឡើយទេ។ ប៉ុន្តែបើតាមការព្យាករណ៌កន្លងមក គឺបាននិយាយថា អេក្រង់នេះ នឹងមិនខុសពីមុនៗនោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្នែកខាងក្រោយនៃស្មាតហ្វូននេះ គឺមានការឌីស្សាញម៉ូឌុលកាមេរ៉ាមានរាងជ្រុង ហើយនិងមានការតម្លើងនៅជ្រុងខាងឆ្វេង ដោយនៅក្នុងនោះ គឺមានសិនស័រកាមេរ៉ាចំនួន 3 គ្រាប់។ សម្រាប់កាមេរ៉ាគោល គឺមានទំហំ 50MP និងគ្រាប់ទីពីរដែលលជា periscope telephoto ក៏មានទំហំ 50MP ផងដែរ ហើយកាមេរ៉ានេះ ក៏អាចថតបែប macro បានថែមទៀតផង។ ជាមួយគ្នានេះក៏មានការបញ្ជាក់ថា កាមេរ៉ាគោលរបស់ស្មាតហ្វូននេះ គឺនឹងមានការពង្រីកទៅលើ aperture ធំជាងស្មាតហ្វូន Xiaomi 14 Pro ផងដែរ។

និយាយពីអង្គប្រតិបត្តិការវិញ ស្មាតហ្វូន Xiaomi 15 series អាចនឹងក្លាយជាស្មាតហ្វូនដំបូងគេបំផុតនៅលើពិភពលោក ដែលនឹងបំពាក់នូវ Snapdragon 8 Gen 4 ដែលជាបន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុន Qualcomm ផងដែរ។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា បន្ទះឈីបថ្មីនេះ អាចនឹងមានសម្ពោធជាផ្លូវការនៅដើមខែតុលាខាងមុខនេះ ស្របពេលដែលរបាយការណ៌ មុននេះ និយាយថា បន្ទះឈីបថ្មីនេះ គឺនឹងមានកម្លាំងខ្លាំងជាង Snapdragon 8 Gen 3។ បន្ទះឈីបថ្មីនេះ អាចនឹងមាន 2 Core ទំហំធំ និង 6 Core មានកម្រិតមធ្យម ហើយនិងដំណើរការជាមួយ TSMC 3nm process node។ បើតាមអ្នកទម្លាយកន្លងមក បាននិយាយថា 2 Core នេះ អាចរត់បានចាប់ពី 3.6GHz ទៅ 4.0GHz។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍