vivo S19 និង S19 Pro នឹងបង្ហាញវត្តមានឆាប់ៗនេះហើយ បន្ទាប់ពីចុះបញ្ជីនៅលើស្ថាប័ន MIIT

ថ្មីៗនេះ ស្មាតហ្វូន vivo ថ្មីចំនួន 2 ស៊េរី ដែលត្រូវបានត្រូវគេជឿជាក់ថា គឺជាស្មាតហ្វូន vivo S19 និង vivo S19 Pro ទទួលបាននូវវិញ្ញាបនបត្រចេញពីស្ថាប័ន MIIT ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន រួចរាល់ហើយ។ ស្មាតហ្វូនថ្មីនេះ គឺមានលេខម៉ូដែល V2364A និង V2362A។ ការបង្ហាញខ្លួនរបស់ស្មាតហ្វូននេះនៅលើវិញ្ញាបនបត្រនេះ គឺត្រូវបានគេប្រទះឃើញបន្ទាប់ពីទទួលបាននូវវិញ្ញាបនបត្រចេញពី 3C ដែលមានការបញ្ជាក់ថា ស្មាតហ្វូននេះ មានការទ្រទ្រង់នូវបច្ចេកវិទ្យាសាក 80W។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការអនុម័តនេះ ក៏មានការរំពឹងថា ស្មាតហ្វូនជំនាន់ថ្មី vivo S19 series គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងពេលឆាប់ៗនេះផងដែរ។ បច្ចុប្បន្ននេះ នៅមិនទាន់មានព័ត៌មានច្រើននោះទេ អំពីស្មាតហ្វូន Vivo S19 series នេះ។ បើមើលទៅ លើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo S18 series ដែលមាន vivo S18 និង vivo S18 Pro គឺមានការបំពាក់នូវអេក្រង់ទំហំ  6.78-អ៊ីង ដែលមានការគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2800x1260px។ អេក្រង់នេះ មានការទ្រទ្រង់នូវកម្រិតពណ៌ 10-bit color depth ល្បឿន 120Hz refresh rate និងមានពន្លឺអេក្រង់កម្រិត 2800nits។ 

 

ស្មាតហ្វូនទាំងពីរនេះ មានថាមពលថ្មទំហំ 5000mAh ជាមួយនឹងបច្ចេកវិទ្យា 80W fast charging។ បើមើលទៅលើកម្លាំងម៉ាស៊ីននោះ ស្មាតហ្វូន vivo S19 មានបន្ទះឈីប Snapdragon 7 Gen 3 SoC ខណៈពេលដែលម៉ូដែល Pro គឺមានបន្ទះឈីប MediaTek Dimensity 9200+។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាខ្លាំង ដែលមានកាមេរ៉ាគោលទំហំ 50MP ជាមួយនឹង OIS, 8MP ultra-wide sensor រួមជាមួយនឹង studio-grade soft light ring នៅលើស្មាតហ្វូន S18។ 

ស្មាតហ្វូន S18 Pro វិញ គឺមានការបំពាក់នូវកាមេរ៉ាគោលមានទំហំ 50MP គាំទ្រជាមួយនឹងមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 12MP telephoto lens និងមួយគ្រាប់ទៀតមានទំហំ 50MP ultrawide។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 50MP។ ជាធម្មតា ក្រុមហ៊ុន vivo បញ្ចេញនូវស្មាតហ្វូនម៉ូដែលថ្មី S-Series នេះ នៅក្នុងរយៈពេល 6 ខែម្តង។ បើមើលទៅលើស្មាតហ្វូន vivo S18 គឺបង្ហាញខ្លួននៅក្នុងខែធ្នូ ឆ្នាំមុននេះ។ យើងអាចរំពឹងថា vivo S19 series នេះងាចនឹងបង្ហាញខ្លួននៅក្នុងខែមិថុនាខាងមុខេនះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍