no-alternative title
no-alternative title

Galaxy Z Fold6 FE ត្រូវគេរាយការណ៌ថា នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ ខណៈការឌីស្សាញរូបរាងនៅមិនទាន់ច្បាស់នៅឡើយទេ

ជឿជាក់ថា គ្រប់គ្នាប្រាកដបានដឹងហើយថា ក្រុមហ៊ុន Samsung នឹងបង្ហាញនូវស្មាតហ្វូអេក្រង់បត់ជាច្រើនដែលស្ថិតនៅក្នុងត្រកូល Fold6 series ដែលជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន។ ថ្មីៗនេះ មានការរំពឺងថា ក្រុមហ៊ុន Samsung នឹងប្រកាសចេញនូវស្មាតហ្វូនចំនួន 2 នោះគឺ Galaxy Z Fold6, Fold6 Ultra និង Fold6 FE ជាដើម។ បើក្រឡេកទៅមើលលើលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន Galaxy Z Fold6 series នេះ គឺត្រូវបានគេទម្លាយចេញជាច្រើនរួចមកហើយនារយៈពេលចុងក្រោយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា មកដល់ពេលនេះ ក្រុមហ៊ុន Samsung បាននាំមុខគេទៅលើទីផ្សារស្មាតហ្វូនអេក្រង់បត់បាននៅទូទាំងពិភពលោក។ ការទទួលបាននូវភាពជោគជ័យនេះ គឺតាមរយៈការបង្ហាញនូវស្មាតហ្វូនបត់បានជាច្រើន ហើយនិងមានលក់នៅលើទីផ្សារជុំវិញពិភពលោកតែម្តង ដែលខុសពីដៃគូរនានា មិនអាចលក់បាននៅគ្រប់ទីផ្សារនៅឡើយទេ ដោយមានជាប់បំរាម ជាក់ស្តែងដូចជា Huawei ជាដើម។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Samsung ហាក់ដូចជានៅយឺតយ៉ាវនៅក្នុងការឌីស្សាញរូបរាងថ្មីរបស់ស្មាតហ្វូនបត់បានរបស់ខ្លួន។ 

បើមើលទៅលើដៃគូរ ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ចិនវិញ គឺបានចាប់ផ្តើមធ្វើការឌីស្សាញស្មាតហ្វូនបត់បានរបស់ខ្លួន កាន់តែមានរូបរាងតូចជាងមុន។ ក្រុមហ៊ុន Samsung ហាក់ដូចជាជាប់គាំងក្នុងការឌីស្សាញទៅលើស្មាតហ្វូនថ្មីរបស់ខ្លួន ពិសេសទៅលើស្មាតហ្វូនបត់បាន។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយចេញពី  ITHome ដែលដកស្រង់ចេញពីសារព័ត៌មានThe Elec របស់កូរ៉េខាងត្បូង បានអះអាងថា អ្នកប្រើប្រាស់ជាច្រើនប្រហែលជាមិនទាន់ពេញចិត្តទៅលើការឌីស្សាញស្មាតហ្វូន Galaxy Z Fold6 FE នោះទេ។ 

បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Samsung ក៏ត្រូវបានគេរាយការណ៍ថា នឹងពន្យារពេលទៅលើការបង្ហាញនូវស្មាតហ្វូនអេក្រង់បត់តម្លៃសម្យរម្យ Galaxy Z Fold6 FE ផងដែរ។ ស្មាតហ្វូន Z Fold6 និង Z Flip6 ត្រូវបានគេរាយការណ៌ថា នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តការណ៍ Samsung នាពេលខាងមុខនេះ ខណៈដែលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold6 FE នេះ អាចនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន