no-alternative title
no-alternative title
no-alternative title
no-alternative title

ថ្មទូរស័ព្ទ Galaxy S25 Ultra ទទួលបានការបញ្ជាក់នៅលើវិញ្ញាបនបត្រ BIS ហើយប៉ុន្តែមិនទាន់បង្ហាញពីទំហំនៅឡើយទេ

ថ្មីៗនេះមានការបញ្ជាក់ថា ថាមពលថ្មដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S25 Ultra ទទួលបាននូវការបញ្ជាក់ពី វិញ្ញាបនបត្រ BIS តេស្តស្តង់ដារផផលិតផលនៅក្នុងប្រទេសឥណ្ឌាហើយ។ សូមជំរាបថា កាលពី 2 សប្តាហ៍មុននេះ មានការការបង្ហាញព័ត៌មានពីស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ ដោយនៅក្នុងរបាយការណ៌នោះបញ្ជាក់ថា ក្រុមហ៊ុន Samsung មិនទាន់មានការ upgrade ខ្លាំងទៅលើថាមពលថ្មរបស់ស្មាតហ្វូននេះទេ បើធៀបជាមួយនឹងម៉ូដែល Galaxy S25។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើវិញ្ញាបនបត្រ BIS ខាងលើនេះ បានបង្ហាញថា ថាមពលថ្មនៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra នេះ គឺមានលេខម៉ូដែល EB-BS938ABE និង EB-BS938ABY ប៉ុន្តែមិនមានការបញ្ជាក់ពីលក្ខណៈសម្បត្តិដែលមាននៅលើថាមពលថ្មនេះនៅឡើយទេ។ ប៉ុន្តែមានរំពឹងថា ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវថាមពលថ្មទំហំ 5,000 mAh សម្រាប់ស្មាតហ្វូន  Galaxy S25 Ultra។ ទំហំថ្មប៉ុណ្នេះគឺល្អអាចប្រើប្រាស់បានទៅលើការងារជាច្រើន និងមានប្រសិទ្ធិភាពថែមទៀតផង។

 

សូមជំរាបថា កាលពីពេលមុននេះ មានពាក្យចចាមអារ៉ាមជាច្រើន បានអះអាងថា ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់នូវបន្ទះឈីបចំនួន 3 ផ្សេងគ្នានៅលើស្មាតហ្វូនត្រកូល Galaxy S25 Series នេះ ហើយសម្រាប់ម៉ូដែល Ultra នេះ អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon ផ្តាច់មុខនៅក្នុងការដាក់លក់នៅគ្រប់ទីផ្សារទាំងអស់ គឺដូចអ្វីដែលបានឃើញជាមួយ ស្មាតហ្វូន Galaxy S24 Ultra អញ្ចឹង។

គួរបញ្ជាក់ផងដែរថា នៅសប្តាហ៌ក្រោយនេះ ក្រុមហ៊ុន Samsung ក៏បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូនបត់បាន Galaxy Z Fold 6 និង  Galaxy Z Flip 6 នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked នៅទីក្រុងប៉ារីសដែលរៀបចំឡើងនៅថ្ងៃទី 10 ខែកក្កដាខាងមុខនេះផងដែរ។ ព្រឹត្តិការណ៌នេះ ក៏អាចនឹងមានការបង្ហាញវត្តមានរបស់ Galaxy Ring និង Galaxy Watch Ultra ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន