យោងតាមព័ត៌មានថ្មីដែលចេញផ្សាយនៅថ្ងៃនេះ បាននិយាយថា Xiaomi គឺបាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Series របស់ខ្លួនថែមទៀតហើយ ដោយម៉ូដែលថ្មីៗនេះ គឺមានដូចជា Xiaomi 15 និង Xiaomi 15 Pro។ ស្មាតហ្វូនថ្មីៗទាំងពីរនេះ នឹងមានការប្រកាសចេញនៅលើទីផ្សារនៅចុងឆ្នាំនេះ។ សម្រាប់ម៉ូដែល Ultra ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារនាឆ្នាំក្រោយ ជាមួយនិងការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាថតរូបកាន់តែខ្លាំង នេះបើតាមការទម្លាយចេញពី Digital Chat Station។
បើតាមការទម្លាយចេញពី Digital Chat Station បានបន្ថែមថា ក្រុមហ៊ុន Xiaomi បានធ្វើតេស្តទៅលើស្មាតហ្វូនម៉ូដែល Xiaomi 15 Ultra ចំនួនពីរជម្រើសរួចមកហើយ ដោយមួយមានការបំពាក់នូវម៉ូឌុលកាមេរ៉ា 4 គ្រាប់ ដោយក្នុងននោះមានសិនស័រទំហំ 200MP Periscope Telephoto ដែលគាំទ្រដោយ Samsung ISOCELL HP9 ដែលបង្ហាញចេញពីកាលពីខែមិថុនាកន្លងទៅនេះ។
និយាយពីសិនស័រ Samsung ISOCELL HP9 គឺមានការប្រើប្រាស់នៅលើសិនស័រ 1/1.4-អ៊ីង និងមានកាមេរ៉ាទំហំ 200 million pixels តាមរយៈនៃការទ្រទ្រង់ជាមួយសិនស័រទំហំ 0.56 micrometers។ សិនស័រថ្មីនេះ នឹងធ្វើការផលិតចេញនូវរូបភាពបានកាន់តែច្បាស់ជាងមុន។ សិនស័រនេះ គឺប្រើប្រាស់នូវបច្ចេកវិទ្យា Tetra-Pixel Technology ហើយនិងអាចធ្វើការងារនៅលើទម្រង់ 4×4 configuration ដោយអាចធ្វើការបញ្ចូលគ្នានូវសិនស័រកាមេរ៉ាទំហំ 12MP sensor ជាមួយនិងសិនស័រ 2.24-micrometer pixels ដែលផ្តល់នូវសមត្ថភាពខ្ពស់នៅក្នុងការផលិតរូបភាពបែប bokeh effect ក៏ដូចជាការផលិតរូបភាពកម្រិត low-light photography បានល្អជាងមុនថែមទៀត។
នៅលើសិនស័រ Samsung ISOCELL HP9 នេះ ក៏មានការដាក់បញ្ចូលនូវ Remosaic Algorithm ដែលមានសមត្ថភាពអាចធ្វើការហ៊្សូមបាន 2x ឬ 4x នៅលើ Sensor Zoom Modes។ សិនស័រនេះ អាចហ៊្សូមរូបភាពបានកម្រិត 12x Zoom ដោយរូបភាពមានគុណភាពខ្ពស់ដដែល។
Xiaomi 15 Ultra ត្រូវបានគេទម្លាយថា នឹងមានការបំពាក់នូវបន្ទះអេក្រង់ Dual-Layer OLED panel អាចបង្ហាញចេញបានកម្រិត 2K resolution ហើយនិងមានការគាំទ្រជាមួយនិងប្រព័ន្ធស្កែនម្រាមដៃ ultrasonic on-screen fingerprint sensor ទៀតផង។ ស្មាតហ្វូននេះនឹងរត់នៅលើ HyperOS 2.0 ផ្អែកលើ Android 15 ហើយនិងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 4 មានរ៉េម 24GB និងថ្មទំហំ 6,200mAh។ សម្រាប់ម៉ូដែល Xiaomi 15 Pro មិនមានការប្រកាសចេញនៅលើទីផ្សារសកលនោះទេ។ Xiaomi 15 និង 15 Ultra ត្រូវគេរំពឹងថា នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារសកល។