នៅថ្ងៃនេះ ក្រុមហ៊ុន OmniVision ដែលជាអ្នកជំនាញខាងផលិតសិនស័រកាមេរ៉ានៅលើស្មាតហ្វូន បានប្រកាសចេញនូវសិនស័រជំនាន់ចុងក្រោយបំផុតរបស់ខ្លួនទំហំ 50MP ម៉ូដែល OV50M40 ដើម្បីជំនួសទៅលើការប្រើប្រាស់នូវកាមេរ៉ាគោល, កាមេរ៉ា Ultra-wide និងកាមេរ៉ា Telephoto ឬកាមេរ៉ាខាងមុខដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មីៗនាពេលខាងមុខ។
សិនស័រថ្មីនេះ គឺមានទំហំ 0.61µm pixel CMOS image sensor នឹងដំណើរការនៅលើកញ្ចក់ដែលមានទំហំ 1/2.88-អ៊ីង Optical Formatបំពាក់នូវ 4-cell binning, video HDR រួមជាមួយនិងនិងមុខងារ Always-On សម្រាប់មុខងារ Motion Detection ផងដែរ។
សិនស័រថ្មីនេះ ត្រូវបានគេបញ្ជាក់ថា មានការ ទ្រទ្រង់ទៅលើមុខងារ HDR និងបច្ចេកវិទ្យា single exposure dual analog gain (DAG) HDR technology , phase detection autofocus (PDAF) សម្រាប់ដំណើរការលើ Binned ហើយនិង Full Resolution Modes ផងដែរ។ មួយវិញទៀតនៅលើសិនស័រថ្មីនេះ ក៏មានផ្តល់នូវកម្រិត Tele-Crop Zoom ដែលមានកម្រិតខ្ពស់ដល់ទៅ 2x ឬ 3x ថែមទៀតផង។
OV50M40 គឺជាសិនស័រថ្មីបានបង្កើតឡើងជាមួយនឹងបច្ចេកវិទ្យា OmniVision’s PureCel Plus-S stacked-die technology និងការទ្រទ្រង់ជាមួយនឹងកម្រិតរូបភាពដល់ទៅ 50MP resolution images នៅក្នុងកម្រិត 12fps ហើយនិង 12.5MP images នៅក្នុងកម្រិត 60fps ទៀតផង។
ជាពិសេសនោះសិនស័រនេះ ថែមទាំងមានសមត្ថភាពអាចថតវីដេអូបានកម្រិត 4K នៅក្នុងល្បឿន 60fps និងវីដេអូ 1080p នៅក្នុងល្បឿន 120fps ថែមទៀតផង។ បើតាមការបញ្ជាក់ខាងលើនេះ បាននិយាយថា សិនស័រ OV50M40 នឹងមានការសិក្សាស្រាវជ្រាវរួចរាល់នៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 នេះហើយនឹងផលិតទ្រង់ទ្រាយធំនៅក្នុងត្រីមាសទី 4 ៕