យោងតាមការទម្លាយព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា បន្ទះឈីប M3 Ultra របស់ក្រុមហ៊ុន Apple នឹងមានការបំពាក់នូវបច្ចេកវិទ្យាថ្មី cutting-edge technology ដ៏អស្ចារ្យបំផុត។ នៅក្នុងការបង្ហាញនូវបន្ទះឈីប M3 នៅលើកុំព្យូទ័រ MacBook Pro កន្លងមក មានពាក្យចចាមអារ៉ាមជាច្រើន ក៏បាននិយាយអំពីបន្ទះឈីប M3 Ultra ផងដែរ។ បន្ទះឈីបថ្មីនេះ ត្រូវបានគេរាយការណ៌ថា នឹងមានការបង្កើនូវសមត្ថភាពកាន់តែអស្ចារ្យជាងជំនាន់មុនថែមទៀតផង។
ប្រភពខាងលើនះ បានបន្តថា បន្ទះឈីប M3 Ultra នេះ អាចនឹងមានការប្រើប្រាស់នូវ 32-core CPU និង 80 core GPU ដែលមានការបង្កើននូវ Transistors ដែលមានចំនួនដល់ទៅ 184 ពាន់លាន។ បើយើងធៀបជាមួយនិងបន្ទះឈីប M3 Max នេះ គឺមានការប្រើប្រាស់នូវ 16-core CPU និង 40-core GPU ជាមួយនឹង 92 billion transistors ប៉ុណ្ណោះ។ ដូច្នេះផ្អែកលើអ្វីដែលលើកឡើងនេះ ក្លាយជាការពិតនោះ បន្ទះឈីប M3 Ultra នឹងមានសមត្ថភាពកាន់តែខ្លាំង។ បន្ទះឈីប M3 Ultra នេះ គឺទ្រទ្រង់បានជាមួយនូវទំហំដល់ទៅ 256GB ថែមទៀតផង។
គួរបញ្ជាក់ថា កន្លងមក បន្ទះឈីប M3 Max ត្រូវបានក្រុមហ៊ុន Apple ដាក់អោយប្រើប្រាស់នៅលើកុំព្យូទ័រ MacBook Pro 16-អ៊ីង។ ដូច្នេះបើមើលទៅលើបន្ទះឈីប M3 Ultra អាចនឹងប្រើប្រាស់នៅលើឧបករណ៍កាន់តែខ្លាំងក្លានេះថែមទៀត។ ខណៈពេលដែលពិភពលោកកំពុងតែទន្ទឹងរង់ចាំក្នុងការបោះជំហានថ្មីរបស់ក្រុមហ៊ុន Apple នោះ បន្ទះឈីប M3 Ultra នេះ ត្រូវបានគេបញ្ជាក់ថា គឺជាស្តង់ដារថ្មីដ៏អស្ចារ្យបំផុត។ បន្ទះឈីប M3 Ultra នេះ អាចនឹងប្រើប្រាស់នៅក្នុងឆ្នាំ 2024 ខាងមុខនេះ៕