ថ្មីៗនេះ Samsung បានធ្វើការដាក់ឲ្យធ្វើបច្ចុប្បន្នភាព Android 14 សម្រាប់ម្ចាស់ Galaxy Z Flip 5 នៅសហរដ្ឋអាមេរិក។ ដោយការដាក់ឲ្យធ្វើបច្ចុប្បន្នភាពនេះ គឺសម្រាប់ Factory-Unlocked របស់ Galaxy Z Flip 5 នៅសហរដ្ឋអាមេរិក។ បន្ថែមពីនេះ គឺសម្រាប់អ្នកប្រើប្រាស់ Galaxy Z Flip 5 ដែលបានធ្វើការសាកល្បង One UI6.0 Beta។
ចំពោះ Firmware ដែលដាក់ឲ្យធ្វើបច្ចុប្បន្នភាពផ្លូវការណ៍ចុងក្រោយនៅលើ Galaxy Z Flip 5 គឺមានលេខកូដសំគាល់ BWK9 ដែលនេះបង្ហាញថា Samsung បានបញ្ចប់ការដាក់ឲ្យធ្វើតេស្ត One UI6.0 Beta ជាផ្លូវការណ៍ហើយ។ Samsung បានធ្វើការដាក់ឲ្យតេស្ត One UI6.0 Beta ជាមួយ Android 14 Beta ជាច្រើន Version រួមមកហើយនាពេលកន្លងមក។ ក្រៅតែពី Galaxy Z Flip 5 ក្រុមហ៊ុនគ្រោងនឹងបើកឲ្យធ្វើបច្ចុប្បន្នប្រតិបត្តិការ និង One UI ជំនាន់ថ្មីរបស់ខ្លួននៅលើស្មាតហ្វូន Galaxy ជាច្រើនទៀតក្នុងពេលឆាប់ៗនេះ។
ដើម្បីដឹងថា Samsung Galaxy Z Flip 5 ទទួលបាន One UI6.0 Beta ជាមួយ Android 14 ម្ចាស់ Galaxy Z Flip 5 អាចចូលទៅពិនិត្យមើលនៅក្នុង Setting រួច Software Update និងចុច Download រួច Install។ Samsung បានដាក់ឲ្យធ្វើការបច្ចុប្បន្នភាព Android 14 និង One UI6.0 សម្រាប់ Galaxy Z Flip 5 នៅក្នុងទីផ្សារបណ្តាប្រទេសជាច្រើនរួមមកហើយ។ ក្រៅពី Z Flip 5 ក្រុមហ៊ុន ក៏គ្រោងដាក់ឲ្យធ្វើបច្ចុប្បន្នភាព Android 14 នៅលើ Galaxy Z Fold 5 រួមនឹងស្មាតហ្វូន Galaxy Series ជាច្រើនម៉ូដែលទៀតសម្រាប់អ្នកប្រើប្រាស់នៅទីផ្សារអាមេរិកក្នុងពេលឆាប់ៗនេះ៕