នៅថ្ងៃទី 29 ខែវិច្ឆិកាខាងមុខនេះ ក្រុមហ៊ុន Redmi នឹងមានការប្រកាសចេញនូវស្មាតហ្វូន Redmi K70 series នៅលើទីផ្សារស្មាតហ្វូនប្រទេសចិនហើយ។ មុននេះបន្តិចក្រុមហ៊ុននេះក៏មានការបញ្ចេញនូវវីដេអូរបស់ Redmi K70e ផងដែរ ប៉ុន្តែមិនមានការបង្ហាញច្បាស់នូវម៉ូឌុលកាមេរ៉ាក្រោយនៅឡើយទេ។ ដើម្បីបញ្ចប់នូវការទន្ទឹងរង់ចាំនេះ នៅថ្ងៃនេះ ក្រុមហ៊ុននេះ បានបញ្ចេញនូវគំនូសព្រាងផ្លូវការរបស់ Redmi K70 Pro ហើយ ដោយថែមទាំបង្ហាញនូវទំហំអេក្រង់ និងរូបរាងទាំងមូលរបស់ស្មាតហ្វូននេះថែមទៀតផង។ មានការបញ្ជាក់ថា K70e និង K70 គឺនឹងមានការឌីស្សាញដូចគ្នាបេះបិទតែម្តង។
ជាមួយនិងរូបភាពថ្មីនេះ ក្រុមហ៊ុន Redmi បង្ហាញស្មាតហ្វូន Redmi K70 Pro ជាមួយនិងជម្រើសពណ៌ខ្មៅ និងពណ៌ស ខណៈដែលអ្នកតាមដានបានរំពឹងថា ស្មាតហ្វូននេះក៏នឹងមានពណ៌ខៀវ ស្វាយ ឬក៏ផ្កាឈូកផងដែរ។ ក្រឡេកមើលការឌីស្សាញរូបរាងវិញ នៅលើស្មាតហ្វូន K70 Pro នឹងការកាត់គែមអេក្រង់កាន់តែតូច និងមានទទឹងត្រឹមតែ 74.9មម ប៉ុណ្ណោះ ដោយផ្តល់អោយអ្នកប្រើប្រាស់កាន់ពេញដៃជាមួយនិងអារម្មណ៌ជឿជាក់។។ នៅលើស្មាតហ្វូននេះ មានការឌីស្សាញស៊ុមលោហៈ និងផ្នែកខាងលើមានរន្ធ microphone និង IR blaster ខណៈដែលខាងក្រោមមិនទាន់មានការបង្ហាញនោះទេ។ សម្រាប់ខាងស្តាំ គឺមានការឌីស្សាញប៊ូតុង volume rocker និងប៊ូតុង power key។
Redmi K70 Pro បំពាក់នូវអេក្រង់ទំហំ 6.67-អ៊ីង OLED display មានសមត្ថភាពអាចបង្ហាញចេញបានកម្រិត 2K និងមានល្បឿន 120Hz refresh rate។ នៅលើម៉ូឌុលកាមេរ៉ាក្រោយមានកាមេរ៉ា 3 គ្រាប់ និងមាន LED flash ហើយនៅលើរូបភាពនេះ ក៏មានការបញ្ជាក់ថា K70 Pro នឹងមានកាមេរ៉ា OIS-enabled ទំហំ 50-megapixel និងកាមេរ៉ា telephoto camera ដែលហ៊្សូម 2x optical zoom ថែមទៀតផង។
នៅលើស្មាតហ្វូននេះក៏ការបញ្ជាក់រួចមកហើយថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 និងមានរ៉េមទំហំធំដល់ទៅ 24GB LPDDR5x RAM និងអង្គចងចាំទំហំ 1TB UFS 4.0 storage។ ស្មាតហ្វូននេះមានថ្មទំហំ 5,120mAh និងមានកម្លាំងសាក 120W fast charging ហើយនិងរត់នៅលើ HyperOS ផ្អែកជាមួយ Android 14។ K70 Pro ទំនងអាចនឹងលក់នៅលើតែទីផ្សារចិនមួយប៉ុណ្ណោះ មិនដូចប្អូនៗ ដែលបង្ហាញខ្លូនលើទីផ្សារសកល Rebrand ទៅជា Poco នោះទេ។