no-alternative title
no-alternative title
no-alternative title
no-alternative title

លេចចេញព័ត៌មានកាន់តែច្បាស់ពីស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S24 Ultra

ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែបោះជំហ៊ានកាន់តែកៀកហើយទៅលើការប្រារព្ធកម្មវិធីសម្ពោធស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួននាព្រឹត្តិការណ៌ Galaxy Unpacked 2024 ដែលនឹងរៀបចំឡើងនៅខែមករាឆ្នាំក្រោយនេះ។ យោងតាមរបាយការណ៌ជាច្រើនដែលចេញផ្សាយកន្លងមកបានអោយដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ នឹងមានការបង្ហាញចេញនូវស្មាតហ្វូនចំនួន 3 ម៉ូដែលរួមមានដូចជា Galaxy S24, Galaxy S24+ និង Galaxy S24 Ultra។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងរយៈពេលជាង 2 ខែទំរាំដល់ពេលវេលានៃការសម្ពោធស្មាតហ្វូននេះចូលមកដល់នោះ នៅពេលនេះ ក្រុមហ៊ុន Samsung បានចាប់ផ្តើមចែកចាយនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូនជំនាន់ថ្មីនេះហើយ។ កាលពីខែកញ្ញាកន្លងទៅនេះ ស្មាតហ្វូនជំនាន់ថ្មី Galaxy 24 Series គឺបានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន 3C certification រួចរាល់ហើយ។ នៅពេលនេះមានការទម្លាយជាថ្មីទៀតថា Galaxy S24 Ultra ក៏ត្រូវបានគេឃើញថា បានឆ្លងកាត់ការចុះបញ្ជី Bureau Of Indian Standards (BIS) សម្រាប់ទីផ្សារប្រទេសឥណ្ឌាផងដែរ។

 

នៅលើបញ្ជីនេះបានបង្ហាញថា Galaxy S24 Ultra គឺមានការប្រើប្រាស់នូវលេខម៉ូដែល SM-S928B។ ខណៈដែឡម៉ូដែលនេះ នឹងត្រូវដាក់លក់នៅលើទីផ្សារជាច្រើន ស្មាតហ្វូននេះ គឺមានការទទួលស្គាល់ពីស្ថាប័ន BIS របស់ប្រទេសឥណ្ឌាហើយ។ ជាមួយនិងការបញ្ជាក់ខាងលើនេះយើងអាចបញ្ជាក់ច្បាស់ថា Samsung នឹងមានការប្រកាសចេញ Galaxy S24 Ultra នៅលើទីផ្សារឥណ្ឌា។ សូមជំរាបថា Galaxy S24 Ultra ត្រូវបានគេរាយការណ៌ថា នឹងមានអេក្រង់ AMOLED display ដែលមានកម្រិតពន្លឺ 2,500nits brightness និងប្រើប្រាស់នូវបន្ទះឈីន Qualcomm Snapdragon 8 Gen 3 SoC រ៉េមទំហំ 16GB RAM អង្គចងចាំទំហំ 1TB។ ស្មាតហ្វូននេះមានកាមេរ៉ា 4 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 200MP និងមានឡែន 5x telephoto camera ហើយនិងមានថ្មទំហំ 5,000mAh គាំទ្រនូវកម្លាំងសាក 45W charging speed។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន