OPPO ត្រូវបានគេមើលឃើញថា បានធ្វើការងារយ៉ាងយកចិត្តទុក្ខដាក់បំផុតទៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដែលនឹងមានការប្រកាសចេញនៅលើទីផ្សារឆ្នាំក្រោយ។ ស្មាតហ្វូនថ្មីនេះ គឺជាម៉ូដែលថ្មីរបស់ Find X6 Pro ដែលបានបង្ហាញវត្តមាននៅលើទីផ្សារឆ្នាំនេះ។ បើតាមការរបាយការណ៌កន្លងមក បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនេះ គឺនឹងមានឈ្មោះថា Find X7 Pro ហើយនិងមានវត្តមានៅលើទីផ្សារនាឆ្នាំ 2024 ខាងមុខនេះហើយ។ ក្រុមហ៊ុន OPPO នឹងមានការប្រកួតប្រជែងខ្លាំងជាក់ជាមិនខាននៅលើទីផ្សារដ៏ធំនេះ។
យោងតាមព័ត៌មានថ្មីដែលចែកចាយនៅលើបណ្តាញ X នៅពេលនេះ គឺមានការបង្ហោះនូវរូបភាពថ្មី ដែលបង្ហាញពីស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតហើយ ដោយនៅក្នុងរូបភាពនោះ គឺមានការបញ្ជាក់ពីម៉ូឌុលកាមេរ៉ាដែលនឹងមានប្រើប្រាស់នៅស្មាតហ្វូននេះ។ ដូចអ្វីដែលបានឃើញនៅលើរូបភាពនេះ គឺមានការបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុន OPPO នៅតែបន្តចាប់ដៃជាមួយនិងក្រុមហ៊ុនកាមេរ៉ា Hasselblad ដដែល ដោយនៅលើម៉ូឌុលកាមេរ៉ារបស់ស្មាតហ្វូនេះ គឺមានការឌីស្សាញនូវឡូហ្គូ H logo។ ដូច្នេះ ផ្អែកលើរូបភាពនេះ យើងអាចសន្និដ្ឋានថា Find X7 Pro នឹងមានការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា Hasselblad color calibration នៅលើកាមេរ៉ាទាំងអស់។
គួរបញ្ជាក់ថា កន្លងមកមានមការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការបំពាក់នូវសិនស័រកាមេរ៉ាចំនួន 4 គ្រាប់ សម្រាប់ការផលិតរូបភាព និងវីដេអូ។ ស្មាតហ្វូន Find X7 ថ្មីនេះ ក៏ធ្លាប់ត្រូវបានគេទម្លាយថា នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាផ្កាយរណប satellite connectivity ហើយសម្រាប់ម៉ូដែល Pro ក៏និងមានការបំពាក់នូវសិនស័រកាមេរ៉ា Sony LYT-900 នៅលើកាមេរ៉ាគោលថែមទៀតផង។