no-alternative title
no-alternative title
no-alternative title
no-alternative title

រូបភាពផ្លូវការរបស់ realme GT5 Pro ត្រូវបង្ហាញចេញ ខណៈដែលការបង្ហាញខ្លួន នឹងមកដល់នៅថ្ងៃទី 7 ខែធ្នូខាងមុខនេះហើយ

realme បានប្រកាសជាផ្លូវការថា ខ្លួននឹងបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីម៉ូដែល realme GT5 Pro នៅថ្ងៃទី 7 ខែធ្នូខាងមុខនេះហើយ។ នៅថ្ងៃនេះ មុនកាលបរិច្ឆេតនៃការសម្ពោធជាផ្លូវការចូលមកដល់ ក្រុមហ៊ុន realme បានបញ្ចេញនូវរូបភាពថ្មីៗមួយចំនួនបន្ថែមទៀតរបស់ស្មាតហ្វូនថ្មីនេះ ដោយក្នុងនោះ ក៏មានការបញ្ជាក់ពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូនថ្នាក់ប្រណិត realme GT5 Pro ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលទៅលើរូបភាពដែលបានបែកធ្លាយខាងលើនេះ គឺមានការបង្ហាញថា ស្មាតហ្វូនជំនាន់់ថ្មីនេះ គឺមានការឌីស្សាញម៉ូឌុលកាមេរ៉ាមានរូបរាងមូល ដែលស្រដៀងគ្នាទៅនឹងម៉ូឌុលកាមេរ៉ាដែលប្រើនៅលើស្មាតហ្វូន OPPO Find X6 Pro នាពេលកន្លងមកអញ្ចឹង ខុសត្រង់ថា កាមេរ៉ានៅលើ realme GT5 Pro គឺមានសិនស័រកាមេរ៉ា 4 គ្រាប់។ ការឌីស្សាញថ្មីនៅលើ realme GT5 Pro បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺសក្តិសមជាស្មាតហ្វូនថ្នាក់ខ្ពស់ ដូចអ្វីដែលយើងឃើញលើកំពូលស្មាតហ្វូន OPPO Find X6 Pro អញ្ចឹង។ 

ក្រឡេកមើលខ្នងក្រោយរបស់ស្មាតហ្វូននេះ គឺមនការឌីស្សាញចេញពីស្បែកដែលមានភាពប្រណិតបំផុត។ នៅលើខ្នងក្រោយនេះក៏មានការរចនាជាមួយនូវស៊ុមជុំវិញពី super duralumin ដែលមានភាពរឹងមាំខ្លាំង មានសមត្ថភាពអាចទប់ទល់នឹងធ្លាក់បាន 40% នេះបើតាមការសេចក្តីរាយការណ៌របស់ក្រុមហ៊ុន។ និយាយទៅសមាសភាគនៃការរចនាស៊ុមនេះ គឺដូចគ្នាជាមួយនិង titanium alloy ដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ម៉ូដែល iPhone 15 Pro និង iPhone 15 Pro Max ផងដែរ។

ស្មាតហ្វូន realme GT5 Pro គឺមានការប្រើប្រាស់នូវអេក្រង់របស់ក្រុមហ៊ុន BOE ដែលមានការគាំទ្រនូវកម្រិតពន្លឺខ្ពស់ដល់ទៅ 1000nit brightness manually ហើយក៏អាចបង្កើនបានពន្លឺឡើងដល់ 1600nits នៅក្នុងកម្រិត bright lighting conditions ផងដែរ។ ប៉ុន្តែបើមើលទៅលើការផ្សព្វផ្សាយរបស់ក្រុមហ៊ុននេះ បានអោយដឹងថា អេក្រង់នេះ អាចបង្ហាញចេញបានជាមួយពន្លឺអេក្រង់ខ្ពស់ដល់ទៅ 4500nit local peak brightness។ ការបញ្ជាក់នៅលើកម្រិត 4500nit នេះ គឺអាចធ្វើបាននៅក្នុងពន្លឺជាក់លាក់មួយប៉ុណ្ណោះ ក្នុងនោះដូចជា កំឡុងពេលការចាក់វីដេអូ HDR video playback នៅក្នុងពន្លឺឋេរ។ realme GT5 Pro នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ហើយនិងមានការប្រើប្រាស់ប្រព័ន្ធទប់កំដៅរធំជាងមុនថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន