នៅក្នុងសកម្មភាពសប្បុរសធម៌មួយ លោក Lei Jun ដែលជាសហស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បានប្រកាសផ្តល់នូវអំណោយដ៏ថ្លៃថ្លាបរិច្ចាកទឹកប្រាក់ចំនួន 1.3 ពាន់លានយ័ន (183 លានដុល្លារអាមេរិក) ទៅកាន់សាកលវិទ្យាល័យវ៉ូហាន។ ការផ្តល់ជូននូវកាដូមួយនេះ គឺជាការរួមចំនែកដ៏ធំបំផុត ដែលមិនធ្លាប់មានពីមុនមកនោះទេ ទៅកាន់សាកលវិទ្យាល័យរបស់ចិននេះ ដែលសកម្មភាពនេះ បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់លោក Lei Jun នៅក្នុងការជម្រុញទៅលើការអប់រំ និងការបង្កើតនូវរបកគំហើញថ្មីផងដែរ។
ការបរិច្ចាកសប្បុរសធម៌នេះ គឺត្រូវបានធ្វើឡើងនៅក្នុងខួបលើកទី 130 របស់សាកលវិទ្យាល័យវ៉ូហានដែលជម្រុញទៅលើការផ្តល់នូវកម្មវិធីសិក្សាកាន់តែមានភាពជឿនលឿនថែមទៀត។ សម្រាប់មូលនិធិនេះ នឹងត្រូវបែងចែកជាយុទ្ធសាស្រ្តទៅកាន់ការស្រាវជ្រាវសំខាន់ៗចំនួន 6 វិស័យដែលមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា អក្សរសាស្រ្ត ប្រវត្តិសាស្រ្ត និងទស្សនវិទ្យា។ បន្ថែមពីនេះ សាលក៏មានផ្តោតទៅលើផ្នែកវិទ្យាសាស្រ្ត និងរបកគំហើញថ្មីនៃបច្ចេកវិទ្យាផងដែរ។ នៅក្នុងគេក៏បានបង្ហាញអំពីការគុណភាពនៃការបញ្ចប់ការសិក្សាបរិញ្ញាបត្ររបស់លោក Lei Jun កាលពីឆ្នាំ 1991 ទៅលើមុខវិជ្ជាវិទ្យាសាស្រ្តកុំព្យូទ័រថែមទៀតផង។
ការលើកទឹកចិត្តរបស់លោក Lei Jun សម្រាប់អំណោយដ៏មហិមានេះ គឺជាការផ្តល់អោយផ្ទាល់ខ្លួនចេញពីរូបលោកតែម្តង។ គាត់បាននិយាយថា ការបរិច្ចាកនេះ គឺជាកាដូថ្ងៃខួបកំណើតរបស់គាត់ ហើយគាត់ក៏មានបំណងប្រាថ្នាក្នុងការរួមចំណែកដល់ការបណ្តុះបណ្តាលទៅលើក្រុមវិស្វករ អ្នកវិទ្យាសាស្រ្ត និងសហគ្រិនបច្ចេកវិទ្យាជាច្រើននៅក្នុងប្រទេសចិនថែមទៀត។
គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងជាប្រវត្តិសាស្រ្តរបស់លោក Lei Jun និងសាកលវិទ្យាល័យវ៉ូហាននេះ គឺពិតជាសំខាន់ខ្លាំងណាស់។ គាត់ធ្លាប់បានរំលឹកអំពីចំណង់ចំនូលចិត្តទៅលើសហគ្រិនភាពរបស់គាត់នៅក្នុងបណ្ណាល័យរបស់សាកលវិទ្យាល័យឆ្នាំ 1987 ដែលគាត់បានជំពប់ជើងដួលទៅលើសៀវភៅដែលមានចំណងជើងថា “Fire in the Valley” ដែលសៀវភៅនោះ គឺបាននិយាយអំពីប្រភពដើមនៃការបង្កើតម៉ាកយីហោកុំព្យូទ័ររបស់ក្រុមហ៊ុន Apple និង Microsoft។ រឿងនេះបានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់លោក Lei Jun ក្នុងការគាំទ្រដល់សាកលវិទ្យាល័យវ៉ូហាន ហើយវាក៏ជាគ្រឹះដ៏សំខាន់របស់គាត់នៅក្នុងដំណើរជីវិតថែមទៀត៕