នៅពេលនេះ មានការបញ្ជាក់ថា ក្រុមហ៊ុន OnePlus បានត្រៀមខ្លួននៅក្នុងការបង្ហាញចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ខ្លួនម៉ូដែល OnePlus 12 នៅក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេបញ្ជាក់ថា អាចនឹងមានកំដៅក្តៅជាងស្មាតហ្វូនធម្មតាផងដែរ។ នៅក្នុងការទម្លាយថ្មីមួយនៅលើបញ្ជី AnTuTu benchmark តាមរយៈអ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី OnePlus 12 នេះ មានពិន្ទុដល់ទៅ 2,333,033 ដែលពិតជាមិនធម្មតានោះទេ។
យោងតាមលោក Li Jie Louis ដែលអគ្គនាយករបស់ក្រុមហ៊ុន OnePlus នៅក្នុងប្រទេសចិន បានទម្លាយនៅក្នុងការបង្ហោះនៅលើ Weibo ថា ស្មាតហ្វូនថ្មីនេះ នឹងបំពាក់នូវផ្ទៃត្រជាក់ដែលមានទំហំដល់ទៅ 9140mm² vapor chamber ដែលជាទំហំដំបូងបំផុតនៅក្នុងឧស្សាហកម្មស្មាតហ្វូន។ បន្ថែមពីនេះ ប្រព័ន្ធនេះ ត្រូវបានគេចាត់ទុកថាជាប្រព័ន្ធ dual-cycle heat dissipation” system ដំបូងបំផុតរបស់ពិភពលោកថែមទៀតផង។ ប្រព័ន្ធត្រជាក់ថ្មីនេះ គឺប្រើប្រាស់នូវ thermal conductive gel និង super-conductive graphite ដើម្បីអាចបំភាយកំដៅបានយ៉ាងល្អនៅលើស្មាតហ្វូន។
ក្រុមហ៊ុន OnePlus ក៏បានបន្ថែមនូវមុខងារថ្មីមួយទៀតដែលគេហៅថា Rain Water Touch ដែលជាបច្ចេកវិទ្យាថ្មី មានសមត្ថភាពនៅក្នុងការប្រើប្រាស់បាននៅពេលដែលសើម។ បច្ចេកវិទ្យាថ្មីនេះ ក៏នឹងការបំពាក់នៅលើស្មាតហ្វូន OnePlus 12 ថែមទៀតផង។ សម្រាប់ព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះ នឹងទម្លាយនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ៕