ក្រុមហ៊ុន Samsung បានប្រកាសថា ស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Galaxy A55 និង Galaxy A35 នៅឆ្នាំក្រោយនេះហើយ ដោយម៉ូដែលថ្មីៗទាំងនេះ នឹងត្រូវដាក់អោយប្រើប្រាស់ស៊ុមលោហៈជំនួសអោយម៉ូដែលមុនៗដែលប្រើប្រាស់នូវស៊ុមផ្លាស្ទិក។ ព័ត៌មានថ្មីនេះ គឺត្រូវបានគេឃើញថា មានការចែកចាយដោយអ្នកទម្លាយ Revegnus។ អ្នកទម្លាយរួបនេះបានបញ្ជាក់ថា Galaxy A55 នឹងមានការប្រើប្រាស់ស៊ុមជុំវិញពីលោហៈដែលមានមើលទៅដូចជាអាលុយមីនីញ៉ូមអញ្ចឹង។ សម្រាប់សិស្សប្អូន Galaxy A35 ក៏នឹងមានការអាប់ដែតដូចគ្នានេះដែរ។ សូមជំរាបថា នេះគឺជាលើកដំបូងហើយដែលមានការប្រើស៊ុមបែបនេះ។
បន្ថែមពីនេះ ក៏មានការទម្លាយថា ស្មាតហ្វូន Galaxy A35 ក៏នឹងមានការផ្លាស់ប្តូរការឌីស្សាញផងដែរ ដោយមើលទៅកាន់តែប្លែក។ សម្រាប់រួបភាពគំនូសព្រាងស្មាតហ្វូននេះក៏ត្រូវបានអ្នកទម្លាយ Onleaks ចែកចាយរួចហើយផងដែរ ដោយមានភាពស្រដៀងគ្នាទៅនឹងជំនាន់មុនៗអញ្ចឹង ប៉ុន្តែក៏មានការផ្លាស់ប្តូរនូវចំណុចមួយចំនួនផងដែរ ក្នុងនោះរួនមានដូចជា រន្ធអេក្រង់មួយគ្រាប់នៅចំកណ្តាលអេក្រង់ ជំនួសអោយរន្ធអេក្រង់ជំនាន់មុនរាងជារន្ធ U-notch។
អ្នកទម្លាយរួបនេះក៏បានបន្តបង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវកាមេរ៉រាងបញ្ឈចំនួន 3 គ្រាប់ ដែលអមជាមួយនួវអំពូល LED flash មួយគ្រាប់។ ស្មាតហ្វូននេះមានវិមាត្រ 161.6 x 77.9 x 8.2 mm។ សម្រាប់ Galaxy A55 វិញ ត្រូវគេរាយការណ៌ថា នឹងមានការប្រើប្រាស់លក្ខណៈសម្បត្តិភាគច្រើនដូចគ្នាជាមួយនិងជំនាន់មុន។ ស្មាតបហ្វូននេះ ត្រូវបានគេបញ្ជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីប Exynos 1480 ដែលជាបន្ទះឈីបថ្មីមានការគាំទ្រដោយបច្ចេកវិទ្យារបស់ក្រុមហ៊ុន AMD graphics។
សូមជំរាបថា ក្រមហ៊ុន Samsung គ្រោងនឹងមានាការសម្ពោធជាផ្លូវការស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន Galaxy S24 ដែលជាម៉ូដែលប្រណិតនៅក្នុងខែមករាឆ្នាំ 2024 ខាងមុននេះផងដែរ។ សម្រាប់ម៉ូដែលថ្មី Galaxy A35 និងA55 អាចនឹងបន្តការបង្ហាញខ្លួននៅពេលបន្ទាប់។ ដូច្នេះផ្អែកតាមព័ត៌មានថ្មីនេះ យើងនឹងអាចទទួលបាននូវព័ត៌មានថ្មីកាន់តែច្រើនថែមទៀតពី Galaxy A35 និង Galaxy A55 នេះនៅពេលខាងមុខ