realme GT5 Pro គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលគេដឹងថា នឹងមានការសម្ពោធជាផ្លូវការនៅថ្ងៃទី 7 ខែធ្នូ ខាងមុខនេះហើយ។ គិតមកដល់ពេលនេះ ក្រុមហ៊ុន realme បានបញ្ចេញនូវព័ត៌មានជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មីរួច
មកហើយជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុននេះក៏មានការបញ្ចេញនូវវីដេអូថ្មីរបស់ស្មាតហ្វូននេះថែមទៀតផងដែរ។ នៅក្នុងវីដេអូនេះ គឺបានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវកាមេរ៉ាថ្មីទំហំ 50MP ហ៊្សូមបាន 3x ដែលនេះគឺជាសិនស័រ Sony IMX890 Periscope Telephoto Camera ហើយនិងមានខ្នងក្រោយឌីស្សាញចេញពីស្បែក។
នៅថ្ងៃនេះមានការទម្លាយចេញនូវរូបភាពថ្មីទៀតហើយ ដោយក្នុងនោះមានការបង្ហាញថា ស្មាតហ្វូននេះ នឹងមានការឌីស្សាញជាមួយនិងជម្រើសពណ៌ Starry Night color ដែលមានការច្នៃប្រឌិតស្អាតមែនទែន។ សម្រាប់រូបទីពីរគឺមានបង្ហាញថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់អង្គចងចាំទំហំ 1TB ហើយក៏មានការបញ្ជាក់ថា ស្មាតហ្វូនេះ មានការបំពាក់រន្ធ USB 3.2 ថែមទៀតផង។ នៅលើរូបភាពផ្សព្វផ្សាយនេះ ក៏បានបង្ហាញថា រន្ធដោយថ្មីនេះ មានល្បឿនលឿនជាងមុន 10 ដង ប្រៀបធៀបជាមួយនឹងរន្ធ USB 2.0។
សូមជំរាបថា ថ្មីៗនេះមានសេចក្តីរាយការណ៌ថា realme GT5 Pro គឺនឹងមានការដាក់អោយប្រើប្រាស់នូវអេក្រង់ទំហំ 6.78-អ៊ីង និងមានអេក្រង់កោង 8T LTPO AMOLED display បង្ហាញចេញបានជាមួយល្បឿន 144Hz refresh rate និងមានកម្រិត “1.5K” resolution ទំហំ 1,240x2,772px។ ជាមួយគ្នានេះក៏មានការបញ្ជាក់ថា អេក្រង់នេះមានការទ្រទ្រង់ពន្លឺបានដល់ 4,500nits និង peak global brightness 1,600 nits។ បន្ថែមពីនេះ អេក្រង់នេះក៏មានការបំពាក់នូវបច្ចេកវិទ្យា DC dimming និង 2,160Hz high frequency PWM dimming ផងដែរ ដែលមុខងារនេះ នឹងបង្កើតពន្លឺបានដក់ទៅ 20,000 brightness levels។ អេក្រង់ស្មាតហ្វូននេះ ក៏មានការគាំទ្រនូវកម្រិតឆ្លើយតបអេក្រង់ 2,160Hz ទៀតផង។
ស្មាតហ្វូននេះ មានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 នឹងមានតម្លៃប្រហែល CNY 3,500 ដែលប្រហែលជា $500/€450/₹42,000។