កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមហ៊ុន OnePlus ប្រកាសរួចហើយថា ខ្លួននឹងមានការសម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន OnePlus 12 នៅក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។ មួយរយៈចុងក្រោយនេះ ក្រុមហ៊ុននេះក៏បានបញ្ចេញនូវគំនូសបព្រាងនៃការឌីស្សាញទៅលើស្មាតហ្វូណនេះ រួមជាមួយនិងលក្ខណៈសម្បត្តិមួយចំនួនរួចរាល់ហើយ។ បន្ថែមពីនេះ លោកអគ្គនាយក Li Jie ថ្មីៗនេះ ក៏បានបង្ហាញចេញនូវរូបភាពពិតៗរបស់ស្មាតហ្វូននេះផងដែរ។
នៅក្នុងពេលដូចគ្នានេះ អ្នកប្រើប្រាស់ Weibo ក៏បានបញ្ចេញនូវរូបថតមួយសន្លឹករបស់ស្មាតហ្វូននេះផងដែរ។ រូបភាពនេះថែមទាំងមានការបញ្ជាក់ពីទំហំរ៉េម និងអង្គចងចាំទំហំរបស់ស្មាតបហ្វូននេះថែមទៀតផង។ នៅលើរូបភាពថ្មីនេះ បានបង្ហាញថា OnePlus 12 នឹង 3 ទំហំ រួមមានដូចជា 16GB+512GB, 16GB+1TB និងទំហំ 24GB+1TB។ ថ្មីៗនេះក្រុមហ៊ុននេះក៏មានការបញ្ជាក់ច្បាស់អំពីរជម្រើសពណ៌នៅលើស្មាតហ្វូននេះដែរ គឺមាន 3 ពណ៌ គឺមានពណ៌ខ្មៅ ពណ៌ស និងពណ៌បៃតង។
បន្ថែមពីនេះ នៅលើរូបភាពនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.82-អ៊ីង, បន្ទះឈីបSnapdragon 8 Gen 3 រ៉េម 24GB, អង្គងចាំទំហំ 1TB និងមានកាមេរ៉ាមុខទំហំ 32-Megapixel ហើយនិងមានកាមេរ៉ាក្រោយ 50-Megapixel + 48-Mgapixel + 64-Megapixel និងរត់នៅលើស្បែកមុខកម្មវិធី ColorOS 14។ ជាមួយគ្នានេះក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះមានលេខម៉ូដែល PJD110 ផងដែរ។ រូបភាពដែលគេបង្ហាញចេញនៅពេលនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ មានពណ៌ស និងបៃតង។ OnePlus 12 មើលទៅមានរូពរាងស្រដៀងគ្នាជាមួយនិង OnePlus 11 ដែលមានវត្តមានកាលពីឆ្នាំមុនអញ្ចឹង។
ក្រឡេកមកកាមេរ៉ាក្រោយវិញ គឺមានម់ឌុលកាមេរ៉ា និង LED flash ហើយនៅលើកាមេរ៉ានេះ ក៏មានអក្សរ H ដែលជាឡូហ្កូរបស់ Hasselblad។ នៅលើកាមេរ៉ានេះ ក៏មានលែន periscope telephoto camera ផងដែរ ដែលនេះ គឺជាម៉ូដែលដំបូងគេរបស់ក្រុមហ៊ុនេះ ដែលមានការបំពាក់នូវឡែមកាមេរ៉ាថ្មីនេះ។ នៅផ្នែកខាងមុខវិញ ស្មាតហ្វូននេះមានគែមអេក្រង់ស្តើង មានរន្ធមួយគ្រាប់នៅចំកណ្តាលអក្រង់។