ក្រុមហ៊ុន Samsung ត្រូវបានគេបញ្ជាក់ថា នឹងមានការសម្ពោធជាផ្លូវការនូវស្មាតហ្វូនលំដាប់ថវិកា Galaxy A-្ាSeries នៅដើមឆ្នាំក្រោយនេះហើយ។ មួយរយៈចុងក្រោយនេះ មានការទម្លាយព័ត៌មានជាច្រើនទាក់ទងជាមួយនិងម៉ូដែល Galaxy A35 5G, Galaxy A15 និង Galaxy A25 5G ដោយក្នុងនោះក៏មានការបញ្ចេញនូវរូបភាព renders ថែមទៀតផង។ នៅពេលនេះ Samsung Galaxy A55 ក៏ត្រូវបានគេទម្លាយចេញនូវគំនូសព្រាង CAD ផ្អែកលើ Renders ដែលបង្ហាញចេញនូវគ្រប់ជ្រុងតែម្តង។
ស្មាតប្វូននេះ គឺជាម៉ូដែលថ្មីនៃ Galaxy A54 ដែលបានង្ហាញវត្តមានកាលពីខែមីនាកាលពីឆ្នាំមុន។ ក្រឡេកទៅលើការឌីស្សាញរបស់ Samsung Galaxy A55 គឺមានរចនាជាមួយរូបរាងជ្រុងដូចមុនៗអញ្ចឹង។ នៅផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះ មានការឌីស្សាញប៊ូតុង power និង volume rocker។ ការឌីស្សាញបែបនេះ គឺត្រូវបានបង្ហាញចេញរួចមកហើយនៅលើ Galaxy A35 និង A15។ ស្មាតហ្វូនទាំងនេះ គឺមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់មានរាងបញ្ឈ។
ក្រឡេកមកមើលផ្នែកខាងក្រោមរបស់ស្មាតហ្វូន Samsung Galaxy A55 គឺមានរន្ធ USB-C និង Speaker Grille ខណៈដែលរន្ធ SIM Card គឺនៅលើជ្រុងខាងឆ្វេង។ នៅលើគំនូសព្រាងនេះ មិនមានការបង្ហាញចេញនូវកន្លែងរន្ធ 3.5mm jack នោះទេ។ ផ្នែកខាងមុខនៃស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.5 អ៊ីង និងមានរន្ធមួយគ្រាប់នៅចំកណ្តាលអេក្រង់ ហើយនិងមានការជិតគែមជុំវិញកាន់តែតូចជាងមុន។ Galaxy A55 នឹងមានវិមាត្រ 161.1x77.3 /77.9x8.2mm។ Galaxy A55 ដែលយើងបានឃើញនៅពេលនេះ គឺមានពណ៌ខ្មៅ។
សូមជំរាបថា ថ្មីៗនេះ កីមានការទម្លាយថា Samsung Galaxy A55 ក៏ដូចជា A35 នឹងមានការផ្លាស់ប្តូរស៊ុមអេក្រង់មកប្រើជាស៊ុមលោហៈវិញផងដែរ។ ប្រសិនបើដូចការរលើកងឡើងនេះមែន ស្មាតហ្វូនថ្មីនេះ នឹងមានការឌីស្សាញដូចស្មាតហ្វូនថ្នាក់ប្រណិតអញ្ចឹង។ កន្លងកមក មានការបញ្ជាក់ថា Galaxy A55 នឹងមានការបំពាក់នូវបន្ទះឈីប Exynos 1480 ដែលគាំទ្រូនូវក្រាហ្វិក AMD GPU ថែមទៀត។ ជាមួយគ្នានេះនៅលើ 3C ក៏មានការបង្ហាញថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់កម្លាំងសាក 25W fast charging ថែមទៀតផង។