កាលពីម្សិលមិញនេះ ក្រុមហ៊ុន Xiaomi បានប្រារព្ធព្រឹត្តិការណ៌ដ៏ធំនោក្នុងប្រទេសចិនបង្ហាញចេញនូវផលិតផលថ្មីៗរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដែលមានដូចជា ស្មាតហ្វូន ឡេបថប់ ស្មាតវ៉ច និងកាស រួមនិងផលិតផលផ្សេងៗមួយចំនួនទៀត។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី ដែលមានវត្តមាននៅក្នុងកម្មវិធីនេះ Redmi K70 lineup ដែលមានដូចជា K70e, K70 និង K70 Pro។
ស្មាតហ្វូនទាំងនេះ គឺជាជំនាន់ថ្មីរបស់ K60 Series ដែលបង្ហាញខ្លួនកាលពីឆ្នាំមុន។ សម្រាប់ K70 Pro គឺជាម៉ូដែលខ្ពស់ជាងគេក្នុងចំណោម K-Series ថ្មីនេះ។ ស្មាតហ្វូនម៉ូដែលស្តង់ដារ និងម៉ូដែល Pro ខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ ក្រឡេកមើលទៅលើការឌីស្សាញរូបរាងរបស់ស្មាតហ្វូន Redmi K70 ទាំងពីរនេះ គឺមានម៉ូឌុលកាមេរ៉ារាងជ្រុង មានស៊ុមលោហៈដូចគ្នា។
Redmi K70 និង K70 Pro គឺមានអេក្រង់ទំហំ 6.67-អ៊ីងដែលជាបន្ទះអេក្រង់របស់ TCL C8 OLED screen មានសមត្ថភាពអាចបង្ហាញចេញបាន 2K និងល្បឿ 120Hz refresh rate។ អេក្រង់ស្មាតហ្វូនថ្មីនេះ គឺមានការប្រើប្រាស់កម្រិតពន្លឺ 4,000nits peak brightness និងបច្ចេកវិទ្យា 3840Hz PWM high-frequency dimming។ នៅលើអេក្រង់ស្មាតហ្វូនទំាងពីរនេះ មានរន្ធអេក្រង់មួយនៅចំកណ្តាលអេក្រង់ និងមានការគាំទ្រនូវបច្ចេកវិទ្យា HDR10+ និង Dolby Vision ព្រមទាំងមានការប្រព៌ន្ធស្កែនម្រាមដៃនៅលើអេក្រង់ថែមទៀត។
ស្មាតហ្វូនជំនាន់ថ្មី Redmi K70 ថ្មីនេះ គឺមានការឌីស្សាញម៉ូឌុលកាមេរ៉ា 3 គ្រាប់។ ស្មាតហ្វូនទាំងពីរនេះ មានកាមេរ៉ាគោលទំហំ 50MP ប្រើសិនស័រ 1/1.55-អ៊ីង និងមានការគាំទ្រនូវមុខងារ OIS។ សម្រាប់ម៉ូដែល K70 មានកាមេរ៉ា ultra-wide-angle ទំហំ 8MP និងមួយគ្រាប់ទៀតទំហំ 2MP macro unit។ ចំពោះម៉ូដែល Pro គឺមានកាមេរ៉ាទំហំ 50MP ជាប្រភេទ telephoto ហ៊្សូមបាន 2x zoom និងមួយគ្រាប់ទៀតទំហំ 12MP ultra-wide lens។ ចំពោះកាមេរ៉ាមុខនៅលើស្មាតហ្វូនទាំងពីរ គឺមានទំហំ 16MP
Redmi K70 Pro ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 3 ខណៈដែល K70 ដំណើរការនៅលើឈីប Snapdragon 8 Gen 2 SoC ហើយស្មាតហ្វូនទាំងពីរនេះ ប្រើប្រាស់រ៉េមទំហំធំដល់ទៅ 24GB LPDDR5 RAM និងអង្គចងចាំទំហំ 1TB UFS 4 storage ហើយក៏មានការបន្ទះត្រជាក់សម្រាប់ការពារការឡើងកំដៅទំហំធំដល់ទៅ 5000mm2។ ស្មាតហ្វូនទាំងពីរនេះ មានថ្មទំហំ 5,000mAh និងមានការទ្រទ្រង់នូវកម្លាំងសាក 120W fast charging។ Redmi K70 និង K70 Pro រត់នៅលើស្បែកមុខកម្មវិធី HyperOS ផ្អែកលើ Android 14 OS ចេញពីប្រអប់តែម្តង។ នៅលើស្មាតហ្វូននេះ ក៏នូវមានការប្រើប្រាស់នូវរន្ធ USB-C port, WiFi-7, NFC, IR Blaster, Bluetooth 5.4, X-Axis Linear motor ផងដែរ។
Redmi K70 និង K70 Pro មានជម្រើសពណ៌ Black, Glacier Silver, Bamboo Moon Blue និង Light Purple (សម្រាប់ Pro តែប៉ុណ្ណោះ) ។ ស្មាតហ្វូនមានទំហំ 12GB+256GB, 16GB+256GB, 16GB+512GB និង 16GB+1TB។ សម្រាប់ K70 មានតម្លៃចាប់ពី CNY 2,499 (~$352), CNY 2,699 (~$381), CNY 2,999 (~$423) និងCNY 3,399 (~$479) ។
ដូចគ្នាដែរ K70 Pro គឺមានទំហំ 12GB+256GB, 16GB+256GB និង 16GB+512GB មានតម្លៃចាប់ពី CNY 3,299 (~$465), CNY 3,599 (~$508) និង CNY 3,899 (~$550)។ ចំពោះម៉ូដែល 24GB+1TB មានតម្លៃ CNY 4,399(~$621)។