no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung នឹងធ្វើដំឡើងថ្លៃសមាសភាគកាមេរ៉ាស្មាតហ្វូនប្រមាណ 25% នៅឆ្នាំក្រោយនេះ

ការលក់ស្មាតហ្វូនមានធ្លាក់ចុះកាលពីប៉ុន្មានឆ្នាំមុន ដែលជាហេតុធ្វើឲ្យការលក់សមាភាគកាមេរ៉ា CMOS Image Sensor (CIS) មានការធ្លាក់ចុះដូចគ្នា។ ទោះជាយ៉ាងក៏ដោយទីផ្សារលក់ស្មាតហ្វូនក្នុងរយះពេលពីរឆ្នាំចុងក្រោយនេះ ហាក់មានការងើបឡើងវិញ ដែលធ្វើឲ្យការទីផ្សារលក់គ្រឿងបន្លាស់កាមេរ៉ាមានការងើបឡើងវិញផងដែរ។ ក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនធំមួយដែលផ្គត់ផ្គង់ទីផ្សារគ្រឿងបន្លាស់ CIS សម្រាប់ទីផ្សារស្មាតហ្វូន បានមើលឃើញពីតម្រូវការខ្ពស់នេះ ក្រុមហ៊ុនក៏ត្រៀមដំឡើងថ្លៃសមាសភាគ CIS ផងដែរចាប់ពីឆ្នាំក្រោយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនឈ្មោះថា Money បានចុះផ្សាយថា Samsung បានចេញសេចក្តីជូនដំណឹងអំពីការដំឡើងតម្លៃសមាសភាគកាមេរ៉ា CIS សម្រាប់អតិថិជនរបស់ខ្លួននៅក្នុងប្រទេសចិន។ ក្រុមហ៊ុនចែកចាយរបស់ប្រទេសចិនដែលរួមមានទាំង Qingya និង Supreme ត្រូវបានគេដឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរនេះ។ យោងតាមរបាយការណ៍ បានបញ្ជាក់ថា តម្លៃជាមធ្យមនៃសមាសធាតុ CMOS Image Sensor (CIS) នៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 នឹងកើនឡើង 25%។ ហើយសម្រាប់ CMOS មួយចំនួននឹងត្រូវចំណាយបន្ថែមច្រើនរហូតដល់ 30%។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិនដដែលខាងលើនេះ បានបញ្ជាក់ថា ការកើនឡើងនៃការលក់ស្មាតហ្វូននេះបានធ្វើឱ្យតម្រូវការផ្នែកសមាសភាគ CIS មានភាពល្អប្រសើរឡើង ដែលជំរុញឱ្យ Samsung បង្កើនតម្លៃសម្រាប់ឆ្នាំ 2024។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងរបាយការណ៍ថ្មីៗនេះ បានបង្ហាញថាតម្លៃសមាសភាគ CMOS Imager Sensor មានការកើនឡើងភាគច្រើនអាចនឹងប៉ះពាល់ដល់គ្រឿងដែលមានកម្រិតភាពច្បាស់ 32MP និងខ្ពស់ជាងនេះ ហើយការបង្កើនតម្លៃនេះក៏អាចនឹងធ្វើតម្លៃសម្រាប់ទូរស័ព្ទ Galaxy របស់ Samsung ដែលបំពាក់សែនស័នកាមេរ៉ា 32MP ឬខ្ពស់ជាងនេះ អាចនឹងកើនតម្លៃផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន