no-alternative title
no-alternative title
no-alternative title
no-alternative title

Redmi K70 Pro Automobili Lamborghini Squadra Corse បង្ហាញខ្លួនជាមួយការបំពាក់រ៉េមទំហំ 24GB និងម៉េមូរីទំហំ 1TB

កាលពីម្សិលមិញនេះ Redmi ដែលបុត្រសម្ព័ន្ធរបស់ Xiaomi បានប្រារព្ធព្រឹត្តិការណ៍ប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីគ្រួសារ Redmi K70 ដែលមានសមាជិកដូចជា Redmi K70, K70e និង K70 Pro ជាដើម។ ហើយសម្រាប់ម៉ូដែល K70 Pro ក៏ទទួលបានការបំពាក់ស្លាកឈ្មោះថ្មីពិសេសមួយបន្ថែមទៀត គឺ Redmi K70 Pro Automobili Lamborghini Squadra Corse។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដើម្បីជាកិច្ចគម្រប់ខួប 10 ឆ្នាំ ក្នុងការបង្ហាញខ្លួនជាក្រុមហ៊ុនស្មាតហ្វូននៅលើពិភពលោក ក្រុមហ៊ុន Redmi បានសហការជាមួយក្រុមហ៊ុនផលិតរថយន្តប្រណាំង Lamborghini ក្នុងការផលិតចេញស្មាតហ្វូនជំនាន់ថ្មីម៉ូដែលពិសេស គឺ Redmi K70 Pro Automobili Lamborghini Squadra Corse នេះឡើង។ លក្ខណៈពិសេសរបស់ស្មាតហ្វូនម៉ូដែលពិសេសនេះ គឺការឌីស្សាញឡើងថ្មីខុសពីម៉ូដែល K70 Pro ធម្មតា ដោយសារផ្ទៃខ្នងខាងក្រោយរបស់ Limited Edition ត្រូវបានរចនាឡើងយកលំនាំតាមម៉ូដែលរថយន្តប្រណាំងរបស់ Lamborghini ដែលធ្វើឲ្យមានភាពប្រណិត និងមានភាពទាក់ទាញខ្លាំងជាងម៉ូដែលធម្មតា ប៉ុន្តែ ផ្ទៃខ្នងខាងក្រោយរបស់ម៉ូដែលពិសេសនេះនៅតែប្រើសារធាតុ Plastic ដូចគ្នា។ 

Redmi K70 Pro Automobili Lamborghini Squadra Corse មានជម្រើសពីរពណ៌ គឺពណ៌បៃតងស្រស់ និងពណ៌លឿង ហើយនៅលើផ្ទៃខ្នងខាងក្រោយក៏មានរំលេចនូវឡូហ្គោក្រុមហ៊ុន Lamborghini ដែលធ្វើពីកាបោនហ្វៃប៊ឺដ៏ស្រស់ស្អាតផងដែរ។ សម្រាប់ផ្នែក Software វិញ Redmi បានធ្វើការផលិតឡើងយ៉ាងពិសេសសម្រាប់ម៉ូដែលពិសេសនេះ ដោយមានដំឡើងមកជាមួយស្រាប់នូវ Lamborghini Squadra Corse theme នៅលើ HyperOS ដើម្បីឲ្យមានភាពស៊ីមេទ្រីគ្នាជាមួយនឹងម៉ូដែលទូរស័ព្ទ។ សម្រាប់រូបភាព Background ដែលប្រើសម្រាប់ Redmi K70 Pro ម៉ូដែលពិសេសនេះ គឺជាម៉ាករថយន្តប្រណាំងដែលជា Hypercar ម៉ាស៊ីន V12 ម៉ូដែល Lamborghini Essenza SCV12។

ទោះជាយ៉ាងណាក្រៅតែពីមានការឌីស្សាញរូបរាងបែបថ្មីប្រណិតជាងម៉ូដែល K70 Pro ស្តង់ដារ ក៏ពិតមែន ប៉ុន្តែ ទៅលើគុណសម្បត្តិទូទៅហាក់មិនមានអ្វីខុសគ្នានោះទេ ដោយ Redmi K70 Pro Automobili Lamborghini Squadra Corse Edition នេះ បានបំពាក់កំពូលឈីប Snapdragon 8 Gen 3 របស់ Qualcomm ភ្ជាប់ជាមួយរ៉េមប្រភេទ LPDDR5X ទំហំ 24GB , ម៉េមូរីល្បឿនលឿន UFS4.0 ទំហំ 1TB, ថាមពលថ្មកំលាំង 5,000mAh និងគាំទ្រកំលាំងសាកភ្លើងល្បឿន 120W Wired Fast Charge។ សម្រាប់តម្លៃរបស់ស្មាតហ្វូនម៉ូដែលពិសេសនេះ ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេ ហើយម៉ូដែល K70 Pro Limited Edition នេះ ទំនងជានឹងមានលក់តែសម្រាប់ទីផ្សារប្រទេសចិនតែប៉ុណ្ណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន