នៅថ្ងៃនេះ នៅលើវិញ្ញាបនបត្រ 3C របស់ប្រទេសចិន បានបញ្ចេញនូវលិខិតទទួលស្គាល់ស្មាតហ្វូនជំនាន់ថ្មីមួយរបស់ Huawei ដែលមានលេខម៉ូដែល ADA-AL00U។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេជឿជាក់ថា គឺជាស្មាតហ្វូនស៊េរីថ្មី Huawei Nova 12 Ultra ដែលនឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 100W Super-Fast Charging ថែមទៀតផង។ ជាមួយគ្នានេះនៅលើបញ្ជីនេះ ក៏មានការបង្ហាញពីលេខម៉ូដែលឆ្នាំងសាកផងដែរ។ ឆ្នាំងសាកនេះ មានលេខ ADA-Al00U និង200500C00 ហើយនិង HW-200500C01។ ឆ្នាំងសាកទាំងនេះ គឹមានការទ្រទ្រង់ជាមួយនូវកម្លាំងសាក 100W (20VDC, 5A), 10W (5VDC, 2A), 40W (10VDC, 4A) និង 100W (20VDC, 5A)។ ឆ្នាំងសាក Huawei នឹងមានការផលិតចេញដោយក្រុមហ៊ុន Guilin Kaifa Technology។
សូមជំរាបថា ក្រុមហ៊ុន Huawei បានចាប់ផ្តើមដាក់អោយប្រើប្រាស់នូវឆ្នាំងសាក Super-Fast Charger នៅលើស្មាតហ្វូនជំនាន់ថ្មី Huawei Nova 9 Pro និងបន្តមកដល់ Nova 10 Pro ហើយនិង Nova 11 Pro/Ultra។ ជាមួយនិងការប្រើប្រាស់ឆ្នាំងសាក និងបច្ចេកវិទ្យាសាកថ្មីនេះ អ្នកប្រើប្រាស់ចំណាយពេលត្រឹមតែ 20 នាទីប៉ុណ្ណោះ សម្រាប់សាកថ្មពេញម្តង។ ដូច្នេះ តាមរយៈនៃការប្រើប្រាស់កម្លាំង 100W charging នៅលើ Huawei Nova 12 Ultra អាចបញ្ជាក់យ៉ាងច្បាស់ថា ស្មាតហ្វូនថ្មីនេះ នឹងបន្តទទួលបានមូវបទពិសោធន៌នៃការសាកបញ្ចូលថាមពលបានកាន់តែលឿនជាងមុន។
ជាមួយនិងការបញ្ជាក់នៅលើបញ្ជីខាងលើនេះ ស្មាតហ្វូនថ្មីនេះ គឺមិនមានការបង្ហាញពីការប្រើប្រាស់នូវបច្ចេកវិទ្យា 5G នោះទេ ដោយបង្ហាញត្រឹមតែ 4G ប៉ុណ្ណោះ ប៉ុន្តែបើតាមការវិវត្តន៌ចុងក្រោយនេះ គេជឿជាក់ថា ស្មាតហ្វូននេះ គឹនឹងមានបច្ចេកវិទ្យា 5G។ ថ្មីៗនេះក៏មានការទម្លាយថា Huawei Nova 12 Ultra គឺនឹងមានការបំពាក់់នូវ 5G ផងដែរ។ ជាក់ស្តែងដូចជាវត្តមានរបស់ Huawei Mate 60 series ជាឧទាហរណ៌ស្រាប់។ ស្មាតហ្វូនទាំងពីរនេះ គឺពិតជាមានការប្រើប្រាស់ 5G super fast internet access ប្រាកដមែន។
សម្រាប់បច្ចេកវិទ្យា 5G ដែលប្រើប្រាស់នៅលើស្មាតហ្វូននេះ គឺនឹងមានការពឹងផ្អែកលើបន្ទះឈីបជំនាន់ថ្មី Kirin 9000s ជាមួយនិង Adjusted CPU frequency។ សូមជំរាបថា ថេប្លេត Huawei MatePad Pro 11 ឆ្នាំ 2024 ក៏នឹងមានការប្រើប្រាស់បន្ទះឈីបថ្មីនេះដែរ។ ដូចគ្នាជាមួយនិង Huawei Mate 60 series និង MatePad Pro 13.2, the MatePad Pro 11 2024 នៅមិនទាន់មានការបញ្ជាក់ព័ត៌មានបន្ទះឈីបនោះទេ។