កាលពីថ្ងៃទី 29 ខែ វិច្ឆិកា ម្សិលមិញនេះ រថយន្តអគ្គិសនីខ្នាតតូច Compact EV របស់ BYD ម៉ូដែល Seagull បានបញ្ចប់ការផលិត និងបានរំកឹលខ្លួនចេញពីសែសង្វាក់ផលិតកម្មជាផ្លូវការណ៍ចំនួន 20 ម៉ឺនគ្រឿង។ BYD បានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីខ្នាតតូច Seagull របស់ខ្លួនជាផ្លូវការណ៍កាលពីអំឡុងខែមេសា ឆ្នាំ 2023 ក្នុងរយះពេលប្រមាណជា 8 ខែមកនេះ រថយន្ត Compact EV មួយនេះទទួលបានជោគជ័យនៅលើទីផ្សារគួរឲ្យកត់សំគាល់។
រថយន្តអគ្គិសនីខ្នាតតូចរបស់ BYD មួយនេះ ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងតម្លៃចន្លោះពី $10,400 ទៅ $12,600 ដែលជាតម្លៃល្អ និងជាតម្លៃដែលមានការប្រកូតប្រជែងខ្ពស់សម្រាប់ទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសខចិន។ ចំនួននៃការលក់របស់ BYD Seagull បានកើនឡើងជាលំដាប់ជារៀងរាល់ខែចាប់តាំងពីការប្រកាសចេញលក់នៅលើទីផ្សារប្រទេសចិនរួចមក។ ដោយកាលពីអំឡុងខែតុលាកន្លងទៅ BYD Seagull លក់បានចំនួន 43,350 គ្រឿង។ រថយន្ត Compact EV មួយនេះ មានបំពាក់នូវម៉ូទ័រអគ្គិសនីមួយថាមពល 55kW ផលិតកំលាំងបាន 75hp និងអាចជាន់ល្បឿនបានដល់ 130km/h។
BYD បានផ្តល់នូវជម្រើសកញ្ចប់អាគុយអគ្គិសនីចំនួនពីរផ្សេងគ្នាសម្រាប់ Seagull ក្នុងនោះមានកញ្ចប់អាគុយទំហំ 30kWh ជាប្រភេទ LFP Battery ដោយសាកថ្មមួយពេញអាចបើកបានចំងាយផ្លូវ 305km និងជម្រើសកញ្ចប់អាគុយទំហំ 38kWh ជាប្រភេទ LFP Battery សាកថ្មមួយពេញអាចបើកបានចំងាយផ្លូវ 405km ហើយក៏ជាកញ្ចប់អាគុយរបស់ក្រុមហ៊ុន BYD ផ្ទាល់។ កញ្ចប់អាគុយទាំងពីរជម្រើសរបស់ BYD Seagull គឺគាំទ្រការសាកភ្លើងល្បឿនលឿន DC Fast Charging ដែលអាចសាកថាមពលដល់ 80% ចំណាយពេលត្រឹម 30 នាទីប៉ុណ្ណោះ។
BYD Seagull បានបណ្តោយតួរ 3,780mm, ទទឹង 1,715, កម្ពស់ 1,540 mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,500mm។ រថយន្តអគ្គិសនីខ្នាតតូច Compact EV មានកៅអីបួន និងទ្វារ 5។ ផ្នែកខាងក្នុងរបស់ BYD Seagull មានបំពាក់អេក្រង់ឌីអីថលសម្រាប់បង្ហាញព័ត៌មានរថយន្តខាងក្រោយចង្កូតទំហំ 5-inch និងអអេក្រង់កម្សាន្តនៅកណ្តាលទំហំ 12.8-inch។ ចំពោះដៃចង្កូតរចនាជាមួយប៊ូតុងចុចបញ្ជាមុខងារក្នុងរថយន្តមួយចំនួន ហើយរថយន្តអគ្គិសនីខ្នាតតូចមួយនេះ ក៏មានកន្លែងសាកថ្មទូរស័ព្ទឥតខ្សែ ព្រមទាំងកន្លែងដាក់