no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយរូបភាពស្មាតហ្វូនជំនាន់ថ្មី vivo S18 Series នៅមុនការសម្ពោធជាផ្លូវការនៅខែក្រោយនេះ!

ក្រមហ៊ុន Vivo នឹងប្រកាសថា ខ្លួននឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី vivo S18 Series នៅក្នុងប្រទេសចិននាខែធ្នូខាងមុខនេះហើយ។ ស្មាតហ្វូននេះត្រូវបានគេរំពឹងថា នឹងមាន 3 ម៉ូដែល រួមមានដូចជា vivo S18e, vivo S18 និង Vivo S18 Pro។ នៅថ្ងៃនេះអគ្គនាយករងរបស់ក្រុមហ៊ុន Vivo លោក Ouyang Weifeng បានធ្វើការចែកចាយនូវរូបភាពផ្សព្វផ្សាយថ្មីមួយ ដែលមានការបង្ហាញពីផ្នែកខាងក្រោយរបស់ស្មាតហ្វូន vivo S18 series ថ្មីនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា រាល់ស្មាតហ្វូន vivo S-Series ដែលចេញលក់កន្លងមក គឺតែងតែមានការឌីស្សាញមានភាពទាក់ទាញ និងប្លែកពីដៃគូរជានិច្ច។ សម្រាប់រូបភាពផ្សព្វផ្សាយថ្មីរបស់ vivo S18 Series នេះ ក៏បានបង្ហាញយ៉ាងច្បាស់នូវការឌីស្សាញប្រកបដោយភាពទាក់ទាញខ្លាំងដូចគ្នា។ ស្មាតហ្វូនថ្មីនេះ នឹងមានជម្រើសពណ៌ Porcelain និង Jade shades ហើយស្មាតហ្វូនទាំងពីរនេះ គឺមានការរចនាខ្នងក្រោយជាមួយរូបភាពប្រែពណ៌។ 

 

ក្រឡេកមើលទៅលើម៉ូឌុលកាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មី vivo S18 series គឺមានការរចនាម៉ូឌុលខាងលើពណ៌ខ្មៅ ដែលមានកាមេរ៉ា 3 ក្រោយ និងមានការឡូហ្កូ VCS branding។ សម្រាប់ផ្នែកខាងក្រោម គឺមានការប្រើប្រាស់នូវ Squarish Aura Light LED រួមជាមួយនិងអំពូល LED។ នៅលើកាមេរ៉ាគោលរបស់ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ ក៏នឹងមានការប្រើប្រាស់នូវមុខទប់លំនឹង OIS។ រូបភាពខាងលើនេះ មិនមានការបង្ហាញពីរូបភាពផ្នែកខាងមុខនៃ vivo S18 Series នៅឡើយទេ។ ថ្មីៗនេះ មានការទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវអេក្រង់ OLED  ដែលមានការរចនាគែមកោងផងដែរ។

 

ជាមួយគ្នានេះ ក៏មានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី vivo S18 និង vivo S18 Pro នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 7 Gen 3 និង Dimensity 9200 Plus។ vivo S18 និង vivo S18 Pro ត្រូវបានគេបញ្ជាក់ថា មានថ្មទំហំ 5,000mAh។ ក្រុមហ៊ុននេះ ត្រូវបានបញ្ជាក់ថា vivo S18 series នឹងសម្ពោធនៅថ្ងៃទី 4 ខែធ្នូរខាងមុខ។ 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន