ថ្មីៗនេះ មានស្មាតហ្វូនរបស់ក្រុមហ៊ុនចិនជាច្រើន បានបង្ហាញវត្តមានជាមួយបន្ទះឈីប Snapdragon 8 Gen 3។ realme GT5 Pro ក៏ត្រូវបានគេនិយាយថា ក៏នឹងមានការប្រើប្រាស់បន្ទះឈីបជំនាន់ថ្មីនេះដែរ ហើយក៏គ្រោងនឹងសម្ពោធជាផ្លូវការនៅប្រទេសចិននាថ្ងៃទី 7 ខែធ្នូខាងមុខនេះហើយ។ នៅថ្ងៃនេះ លោក Xu Qi ដែលជា CMO របស់ក្រុមហ៊ុន realme បានចេញមកបញ្ជាក់ពីអេក្រង់ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះហើយ។
យោងតាមលោក Xu Qi បានបញ្ជាក់ថា realme GT5 Pro ម៉ូដែលស្តង់ដារ គឺមានរ៉េមទំហំ 12GB និង 256GB ហើយត្រូវបាន បញ្ជាក់ថា អាចនឹងមានតម្លៃ 3,499 យ៉ន់ (~$495)។ ស្មាតហ្វូន realme GT5 Pro ត្រូវបានគេប្រទះឃើញថា បានចុះបញ្ជីនៅលើវិញ្ញាបនបត្រ TENAA រូចហើយ។ នៅលើបញ្ជីនេះ គឺមានការបញ្ជាក់ថា មានអេក្រង់ទំហំ 6.78-អ៊ីង OLED គែមកោងបង្ហាញចេញបាន 1.5K ជាមួយទំហំ 2780x1264 pixels។ ថ្មីៗនេះ ក៏មានរូបភាពផ្សព្វផ្សាយថ្មី ដែលចែកចាយដោយក្រុមហ៊ុន realme ផងដែរ ដោយក្នុងនោះ លោក CMO ក៏បានបញ្ជាក់ទៀតថា ស្មាតហ្វូន GT5 Pro នឹងមានការប្រើប្រាស់នូវបន្ទះអេក្រង់របស់ក្រុមហ៊ុន BOE ថែមទៀតផង។
realme GT5 Pro មានការបញ្ជាក់ទទួលស្គាល់ពីស្ថាប័ន TÜV-certified display ថា ស្មាតហ្វុននេះ មានការបច្ចេកវិទ្យាអេក្រង់ 8T LTPO technology ហើយនិងមានការទ្រទ្រង់នូវ adaptive refresh rate ranging បានចាប់ពី 0.5Hz ទៅ 144Hz ។ ជាមួយគ្នានេះ អេក្រង់នេះក៏មានការទ្រទ្រង់នូវ Pro-XDR HDR technology ហើយនិងមានការគាំទ្រនូវកម្រិត peak brightness 4500nits រួមជាមួយនិង global max brightness កម្រិត 1600nits។ អេក្រង់នេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យាអេក្រង់ 2160Hz PWM dimming ថែមទៀតផង
realme GT5 Pro នឹងមានរ៉េម 24GB LPDDR5x RAM ហើយនិងមានអង្គចងចាំទំហំ 1TB UFS 4.0។ ស្មាតហ្វូននេះ មានថ្មទំហំ 5,400mAh គាំទ្រនូវកម្លាំងសាក 100W wired ហើយនិង 50W wireless charging។ ស្មាតហ្វូន realme GT5 Pro មានកាមេរ៉ាមុខទំហំ 32-Megapixel។ សម្រាប់កាមេរ៉ាក្រោយទំហំ 50-Megapixel (LYT-808, with OIS) និងគ្រាប់ទីពីរមានទំហំ 8-Megapixel (ultra-wide) និងគ្រាប់ទីបីមានទំហំ 50-Megapixel (IMX890 periscope telephoto)។ នៅលើស្មាតហ្វូននេះក៏មានការបំពាក់់នូវបន្ទះទប់កំដៅទំហំ 12,000mm2 ហើយនិងស្បែកមុខកម្មវិធី realme UI 5 ផ្អែកលើ ប្រតិបត្តិការ Android 14។