no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy Z Fold 6 និង Z Flip 6 នឹងបង្កើនទំហំអេក្រង់ខាងក្រៅ និងខាងក្នុងធំជាងមុនបន្តិច

ចំពោះវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold 5 និង Z Flip 5 ដែលចេញឆ្នាំនេះ គឺមិនមានការកែប្រែអ្វីច្រើនធៀបនឹងជំនាន់មុននោះទេ ទាំងការរចនារូបរាង និងបន្ទះអេក្រង់ ដោយ Samsung គ្រាន់តែបានប្តូរការប្រើប្រាស់គន្លឹះត្រចៀកបត់ថ្មីដែលធ្វើឲ្យការបត់ចូលគ្នាបានជិតល្អជាងមុនមិនបន្សស់ចន្លោះប្រហោងតែប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណាបើតាមរបាយការណ៍ថ្មីនេះ បានបង្ហើបថា Samsung អាចនឹងធ្វើការផ្លាស់ទំហំអេក្រង់សម្រាស់ស្មាតហ្វូនអេក្រង់ជំនាន់បន្ទាប់របស់ខ្លួនដែលចេញនៅត្រីមាសទីពីរឆ្នាំក្រោយនេះ គឺ Galaxy Z Fold 6 និង Z Flip 6។ យោងទៅលើអ្នកជំនាញខាងឧស្សាហកម្មអេក្រង់លោក Ross Young មកពីក្រុមហ៊ុន Display Supply Chain Consultant បានបង្ហើបឲ្យដឹងថា Samsung នឹងធ្វើការបង្កើនទំហំអេក្រង់ខាងក្រៅ (Cover-Display) របស់ Galaxy Z Flip 6 ដល់ទំហំ 3.9-inch ដែលធំជាង Cover-Display របស់ Galaxy Z Flip 5 បច្ចុប្បន្នប្រមាណ 0.5-inch និងធំប៉ុននឹងអេក្រង់របស់ iPhone 5s។ Z Flip 6 ក៏នឹងមានបំពាក់សែនស័រកាមេរ៉ាទំហំ 50MP ផងដែរ។

 

ជាងនេះទៅទៀតនៅក្នុងរបាយការណ៍ក៏បានបញ្ជាក់ថា Samsung នឹងបង្កើនកម្រិតវិមាត្រអេក្រង់ (Aspect ratio) របស់អេក្រង់ Galaxy Z Fold 6 ផងដែរ។ ដោយសារបច្ចុប្បន្នបន្ទះអេក្រង់ខាងក្រៅរបស់ Galaxy Z Fold 5 គឺមានវិមាត្រចង្អៀតបន្តិច ដែលធ្វើឲ្យការប្រើប្រាស់ប្រចាំថ្ងៃហាក់មិនបានពេញលេញ ដូចនឹងស្មាតហ្វូនអេក្រង់ដែលចេញពីក្រុមហ៊ុនប្រកូតប្រជែងមួយចំនួនដែលមានទំហំ និងវិមាត្រអេក្រង់ដូចនឹងស្មាតហ្វូនធម្មតាមួយទៅហើយ។ ហើយសម្រាប់អេក្រង់បត់ខាងក្នុងរបស់ Galaxy Z Fold 5 ក៏ហាក់មានកម្ពស់រាងខ្ពស់បន្តិចផងដែរ ដូចនេះ Samsung ត្រូវបានគេដឹងថា នឹងធ្វើការគិតគួរក្នុងការផ្លាស់ប្តូរខ្នាតអេក្រង់ខាងក្នុងផងដែរ។ 

យ៉ាងណាមិញក្រៅតែពីដំណឹងពីការផ្លាស់ប្តូរវិមាត្រអេក្រង់ទៅ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold 6 និង Z Flip 6 ត្រូវបានគេដឹងថា នឹងបង្កើនសមត្ថភាពប្រព័ន្ធកាមេរ៉ាកាន់តែប្រសើរ, បង្កើនសមត្ថភាពថាមពលថ្ម ក៏ដូចជាប្រព័ន្ធបច្ចេកវិទ្យាភ្ជាប់ជាមួយផ្កាយរណប Satellite Connection ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន