no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនីស៊េរីថ្មី MG IM 6 នឹងបង្ហាញខ្លួននៅប្រទេសថៃនៅថ្ងៃទី 24 ខែមីនា ឆ្នាំ 2025

យោងតាមការចេញផ្សាយថ្មីពីសារព័ត៌មាន HeadLight Magazine បានសសេរថា ក្រុមហ៊ុនផលិតរថយន្ត MG Motor នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីសុទ្ធ MG IM6 នៅលើទីផ្សារប្រទេសថៃនាថ្ងៃទី 24 ខែមីនាខាងមុខនេះហើយ។ រថយន្ត MG IM6 នឹងមានតម្លៃចាប់ពី THB 1,399,900 បាតសម្រាប់ម៉ូដែល RWD និងតម្លៃ THB 1,799,900 បាតទៅលើម៉ូដែល AWD។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា រថយន្ត MG IM6 នេះ គឺមានការដាក់លក់នៅលើទីផ្សារប្រទេសចិនរួចហើយ ដោយមានឈ្មោះថា IM LS6 ក្រោមការគ្រប់គ្រងដោយ IM Motors ដែលមានការចាប់ដៃគ្នាផលិតជាមួយនិង SAIC Motors, Alibaba ហើយនិង Zhangjiang Hi-tech។ នៅលើទីផ្សារសកលមួយចំនួន ដូចប្រទេសថៃជាដើមនេះ រថយន្ត IM LS6 គឺមានការដាក់លក់ក្រោមការគ្រប់គ្រងដោយ MG marque ដែលជាម៉ាកសញ្ញាមួយនៅក្រោមឆ័ត្រ SAIC Motors។ រថយន្ត IM LS6 ត្រូវបានបង្ហាញខ្លួននៅខែកញ្ញាកាលពីឆ្នាំ 2024។

 

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី 23 ខែកុម្ភៈ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត IM Motor បានធ្វើការប្រកាសចេញរួចហើយថា រថយន្តស៊េរីថ្មីសម្រាប់ទីផ្សារនាយសមុទ្ធ ឬ Oversea Version នៃរថយន្តម៉ូដែល IM LS6 ឬ IM6 ត្រូវបានដឹងជញ្ជូនចេញពីកំពង់ផែទីក្រុងសៀងហៃ ហើយចេញដំណើរទៅកាន់ប្រទេសថៃ។ IM6 ត្រៀមនឹងដាក់បង្ហាញជាផ្លូវការនៅក្នុងកម្មវិធី Thailand Auto Show នៅថ្ងៃទី 24 ខែមីនា ស្ថិតក្រោមម៉ាកយីហោ MG របស់សម្ព័ន្ធក្រុមហ៊ុនផលិតរថយន្ត SAIC។

សម្រាប់រថយន្ត MG IM6 ឬ LS6 ជាប្រភេទរថយន្ត Crossover ដែលត្រូវបានផលិតឡើងដោយឈរនៅលើគំរូរចនាបថ Gentle Sculpture concept ដោយមានជម្រើសចំនួន 5 ម៉ូដែលផ្សេងគ្នាជាមួយតម្លៃចាប់ពីខ្ទង់ $30,000 ដល់ $38,600 នៅទីផ្សារប្រទេសចិន។ ហើយបើតាមការបញ្ជាក់ពីស្តង់ដាររបស់ស្ថាប័ន CLTC បានបញ្ជាក់ថា រថយន្ត Crossover EV ស៊េរីថ្មីនេះអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធនៅពេលសាកភ្លើងពេញម្តងបានដល់ 625km ទៅ 802km តាមជម្រើសម៉ូដែលរៀងគ្នា។

MG IM6 មានបំពាក់នូវប្រព័ន្ធមុខងារពិសេសៗដូចជា lizard digital chassis, intelligent four-wheel steering system, ultra-long-range high-precision lidar, NVIDIA DRIVE Orin chip, និង smart cockpit ដែលដំណើរការដោយបន្ទះឈីប Qualcomm Snapdragon SA8295P platform ជំនាន់ទី 4។ IM Motor បានបញ្ជាក់ថា IM6 មានបំពាក់នូវប្រព័ន្ធជំនួយការបើកបរ IM AD advanced driving assistance system ដែលមានសុវត្ថិភាពខ្ពស់ជាងមនុស្សបើករហូតដល់ទៅ 6.7 ដងឯណោះ។ អ្វីដែលពិសេសជាងនេះ IM6 មានមុខងារជំនួយការចូលចំណោតស្វ័យប្រវត្តិ autonomous parking assistance ដែលមានសមត្ថភាពខ្ពស់សម្រាប់ជំនួយចូលចំណោតបានរហូតដល់ទៅជាង 300 នៃបរិបទចំណោតផ្សេងៗគ្នា។

រថយន្តអគ្គិសនី Crossover SUV ស៊េរីថ្មីនេះ បានជម្រើសដំណើរការដោយប្រព័ន្ធ RWD និង AWD។ ហើយសម្រាប់ម៉ូដែល IM6 RWD មានជម្រើសកំលាំងម៉ូទ័រអគ្គិសនីបីទំហំផ្សេងគ្នា គឺ 216kW/450Nm, 248kW/500Nm និង 300kW/500Nm ភ្ជាប់ជាមួយកញ្ចប់ថ្មប្រភេទ Lithium iron phosphate ឬ ternary lithium battery pack មានទំហំចាប់ពី 75kWh/ 83kWh ដល់ 100kWh។ ចំនែកម៉ូដែល IM6 AWD វិញបំពាក់នូវម៉ូទ័រអគ្គិសនីចំនួនពីរដែលផ្តល់នូវកំលាំងសរុបបានដល់ 579kW និងកំលាំងរមូល 800Nm ភ្ជាប់ដោយកញ្ចប់ថ្មប្រភេទ ternary lithium ទំហំ 100kWh។ រថយន្តអគ្គិសនី mid-sized SUV ស៊េរីថ្មីនេះ មានប្រវែងបណ្តោយ 4,904mm/ ទទឹង 1,988mm/ កំពស់ 1,669mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,950mm៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន