no-alternative title
no-alternative title
no-alternative title
no-alternative title

ច្បាស់ហើយ! Honor 400 Series នឹងមានការបំពាក់នូវសិនស័រកាមេរ៉ា AI ទំហំ 200MP

ថ្មីៗនេះ ក្រុមហ៊ុន Honor បញ្ជាក់ថា ខ្លួននឹងរៀបចំនូវព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនស៊េរីថ្មី Honor 400 Series នៅថ្ងៃទី 22 ខែឧសភា ឆ្នាំ 2025 ខាងមុខនេះហើយ ដោយស្មាតហ្វូនស៊េរីថ្មីមាន 2 ម៉ូដែលរួមមានដូចជា Honor 400 និង Honor 400 Pro។ ថ្ងៃនេះ នៅមុនការប្រកាសជាផ្លូវការនេះ ក្រុមហ៊ុននេះ បានទម្លាយនូវវីដេអូថ្មីអំពីមុខងារពិសេសរបស់ស្មាតហ្វូនជំនាន់ថ្មី Honor 400 Pro ថែមទៀតហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈនៃវីដេអូនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Honor 400 Series នេះ នឹងមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 200MP AI ដែលមានការ upgrade ពីកាមេរ៉ាទំហំ 50MP ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់មុន។ នៅក្នុងការទម្លាយមុននេះ ក៏មានការបង្ហាញនូវការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូនទាំង 2 នេះផងដែរ។ ស្មាតហ្វូន Honor 400 មានកាមេរ៉ា 2 គ្រាបប់ និង Honor 400 Pro មានកាមេរ៉ា 3 គ្រាប់។

 

សូមជំរាបថា លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះ នៅមិនទាន់ទម្លាយនោះទេ យ៉ាងណាមិញ ការបែកធ្លាយ ជាច្រើនអះអាងថា ស្មាតហ្វូន Honor 400 នេះមានអេក្រង់ទំហំ 6.55-អ៊ីង កម្រិត 1.5K ជាកញ្ចក់ AMOLED display ជាមួយនឹងកម្រិតល្បឿនដល់ទៅ 120Hz refresh rate ហើយនិងមានការគាំទ្រដោយកម្រិតពន្លឺខ្ពស់ 5,000nits ថែមទៀតផង ។ ស្មាតហ្វូននេះដំណើរ ការនៅលើបន្ទះឈីប Snapdragon 7 Gen 3 អមមកជាមួយនឹងរ៉េមទំហំ 8GB ហើយនិងម៉េមូរីទំហំ 256GB និង 512GB។ 

 

និយាយពីកាមេរ៉ារបស់ស្មាតហ្វូននេះវិញ គឺមានកាមេរ៉ាគោលទំហំ 200MP និងមួយគ្រាប់ទៀតទំហំ 12MP ជាកាមេរ៉ា ultrawide lens ខណៈដែលកាមេរ៉ាខាងមុខមានទំហំ 50MP។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,300mAh និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកកម្លាំង 66W fast charging ព្រមទាំងមានតម្លៃ €499។

សម្រាប់ស្មាតហ្វូន Honor 400 Pro គឺមានអេក្រង់ទំហំ 6.7-អ៊ីង កម្រិត 1.5K កញ្ចក់ AMOLED display ហើយនិងបន្ទះឈីប Snapdragon 8 Gen 3។ ស្មាតហ្វូនថ្មីនេះ មានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB ហើយនឹងមានកាមេរ៉ាទំហំ 200MP គាំទ្រជាមួយនឹងមុខងារទប់លំនឹង OIS កាមេរ៉ាទីពីរមានទំហំ 50MP telephoto lens និងទីបីមានទំហ 12MP ultrawide។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 50MP selfie។ នៅលើស្មាតហ្វូននេះ ក៏មានការគាំទ្រជាមួយនឹងបច្ចេកវិទ្យា IP68/IP69 ថាមពលថ្មទំហំ 5,300mAh និងមានភ្ជាប់ជាមួយនូវកម្លាំងសាក 100W fast charging ផងដែរ។ ស្មាតហ្វូន Pro នេះមានតម្លៃប្រហែលជា €799៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម