no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គិសនី Nio ET5 2025 នឹងបំពាក់នូវបន្ទះឈីប 5nm ហើយនិងគាំទ្រនូវបច្ចេកវិទ្យា AI ទៀតផង

នៅថ្ងៃនេះ ក្រុមហ៊ុន Nio បានបញ្ចេញនូវឡាន 2025 ET5 sedan របស់ខ្លួន ដែលមានការផ្លាស់ប្តូរទៅលើការឌីស្សាញរូបរាង និង hardware ក៏ដូចជាការអាប់ដែតលើផ្នែកខាងក្នុងថែមទៀតផង ដើម្បីធ្វើការប្រកួតប្រជែងជាមួយនិងដៃគូរជាច្រើននៅលើទីផ្សារឡានអគ្គិសនីនៅប្រទេសចិន។ ក្រៅពីនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនមួយនេះ ក៏មានការបំពាក់បន្ថែមនូវមុខងារថ្មីៗសម្រាប់ប្រើប្រាស់អោយកាន់តែសំបូរបែបសម្រាប់អតិថិជនទទួលបាននូវបទពិសោធន៌ថ្មីៗពីរថយន្តនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឡានអគ្គិសនី Nio ET5 2025 ថ្មីនេះ គឺមានការផ្លាស់ប្តូរទៅលើការឌីស្សាញផ្នែកខាងមុខ ជាពិសេសគឺទៅលើចង្កៀង Daytime Running Lights ខណៈដែល Headlights គឺមានការប្រើប្រាស់នូវអំពូលអគ្គិសនី LED matrix technology ជាមួយនិងការអាប់ដែតខុសពីមុន។ នៅក្នុងនោះក្រុមហ៊ុននេះក៏បានធ្វើការពង្រីករន្ធខ្យល់នៅលើប៉ាណាខាងមុខធំជាងមុន ដែលផ្តល់អោយឡានអគ្គិសនី Nio ET5 2025 អាចរត់នៅលើផ្លូវបានកាន់ស្រួល និងមានលំហូរខ្យល់រលូនជាងមុន។ Nio ET5 2025 មានដំបូលកញ្ចក់ Panoramic glass roof និងមានស៊ុមទ្វារកាន់តែស្តើង ហើយនិងមានដៃទ្វារដូចមុនអញ្ចឹង។ ជាមួយគ្នានេះ នៅលើ spoiler ខាងក្រោយក៏មានការបន្ថែមនូវអំពូល lightbar taillight ផងដែរ។

សម្រាប់ការផ្លាសប្តូរសំខាន់ជាងគេមួយទៀតនោះ គឺការប្រើប្រាស់នូវ hardware ថ្មីសម្រាប់ជំនួយដល់ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិនៅលើរថយន្តនេះ។ ឡានអគ្គិសនី Nio ET5 2025 ថ្មីនេះ នៅបន្តប្រើប្រាស់នូវសិនស័រ Lidar និងប្រព័ន្ធកាមេរ៉ានៅដដែល ប៉ុន្តែក្រុមហ៊ុននេះបានធ្វើការដាក់អោយដំណើរការនៅលើបន្ទះឈីប NX9031 កម្រិត 5nm ដែលជាឈីបរបស់ Nio ផ្ទាល់តែម្តង។ បន្ទះឈីបនេះត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញឡើងសម្រាប់ជាជំនួយដល់ល្បឿននៃការប្រើប្រាស់ ហើយនិងពង្រីកទៅលើមុខងារបើកបរស្វ័យប្រវត្តិអោយកាន់តែមានភាពទូលំទូលាយជាងមុន។ 

នៅលើឡានអគ្គិសនី Nio ET5 2025 ថ្មីនេះ ក៏មានការទ្រទ្រង់នូវ AI assistant, NOMI ដែលផ្តល់នូវភាពសំបូរបែបកាន់តែខ្លាំងសម្រាប់អ្នកប្រើប្រើប្រាស់។ ឡានអគ្គិសនី Nio ET5 2025 ថ្មីនេះ នៅតែបន្តប្រើប្រាស់នូវម៉ូទ័រភ្លោះ ដែលមានសមត្ថភាពអាចបង្កើតថាមពលបាន 360kW ព្រមទាំងរក្សានូវទំហំអាគុយដូចម៉ូដែលមុនត្រឹមតែ 75 kWh ដូចគ្នា ដោយអាចរត់បានចម្ងាយ 560km ខណៈមួយទៀតអាចរត់បាន 710km តាមស្តង់ដារ CLTC។ Nio ET5 2025 ថ្មីទាំងពីរជម្រើសនេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាក 180kW fast charging និងអាចធ្វើការប្តូរថ្មនៅតាមស្ថានីយ៌ Nio បានផងដែរ។  

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

ដោយ ប៉េងលីន
ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
 TECNO ប្រកាសចេញស្មាតហ្វូន CAMON 40 Pro មានមុខងារ FlashSnap ថតយករូបភាពល្អឥតខ្ចោះគ្រប់ចលនា

TECNO ប្រកាសចេញស្មាតហ្វូន CAMON 40 Pro មានមុខងារ FlashSnap ថតយករូបភាពល្អឥតខ្ចោះគ្រប់ចលនា

ដោយ ប៉េងលីន
Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Mazda EZ-60 SUV ម៉ូដែល PHEV ចាក់សាំងពេញ និងសាកភ្លើងពេញ អាចជិះបានចម្ងាយដល់ 1,300 គីឡូម៉ែត្រ

Mazda EZ-60 SUV ម៉ូដែល PHEV ចាក់សាំងពេញ និងសាកភ្លើងពេញ អាចជិះបានចម្ងាយដល់ 1,300 គីឡូម៉ែត្រ

ដោយ ប៉េងលីន
 Toyota bZ3X SUV បានទៅដល់ដៃអតិថិជន 1 ម៉ឺនគ្រឿងហើយ ខណៈដែលជាង 1 ម៉ឺនគ្រឿងទៀតកំពុងតែតំរង់ជួរង់ចាំ

Toyota bZ3X SUV បានទៅដល់ដៃអតិថិជន 1 ម៉ឺនគ្រឿងហើយ ខណៈដែលជាង 1 ម៉ឺនគ្រឿងទៀតកំពុងតែតំរង់ជួរង់ចាំ

ដោយ ប៉េងលីន