no-alternative title
no-alternative title
no-alternative title
no-alternative title

ឡាន Toyota Camry 2026 Nightshade Edition ឌីស្សាញចេញមកមានភាពប្រណិតនិយមខ្លាំងមែនទែន

កាលពីឆ្នាំ 2024 កន្លងមកទៅនេះក្រុមហ៊ុនរថយន្តជប៉ុន Toyota បាធ្វើការប្រកាសចេញនូវ Camry ជំនាន់ទី 9ដែលជារថយន្តប្រភេទ Sedan ដ៏ពេញនិយមរបស់ខ្លួន ជាមួយជម្រើសចំនួន 4 ម៉ូដែលផ្សេងគ្នាសម្រាប់ទីផ្សារជាច្រើននៅទូទាំងពិភពលោក។ ប៉ុន្តែសម្រាប់ឆ្នាំនេះ Toyota បានបញ្ចេញជម្រើសម៉ូដែលថ្មីទី 5 ថែមមួយទៀតទៅលើ Camry នេះ ដែលក្រុមហ៊ុនបានដាក់ឈ្មោះថា Camry Nightshade Edition។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Toyota Camry 2026 Nightshade Edition ត្រូវបានក្រុមហ៊ុនធ្វើការរចនាឡើងជាមួយការរំលេចដោយពណ៌ខ្មៅនៅលើផ្នែកមួយចំនួនដូចជា ការប្រើប្រាស់យ៉ាន់ពណ៌ខ្មៅទំហំ 19-អ៊ីង និងតែមឡូហ្គោពណ៌ខ្មៅ ហើយនិងមានផ្នែកខាងក្នុងពណ៌ខ្មៅ។ ហើយសម្រាប់ដៃទ្វារ ត្រឡោកកញ្ចក់មើលក្រោយទាំងសងខាង ប៉ាណាមុខ រន្ធលំហូរខ្យល់ចំហៀង ផ្នែកបាតគូទក្រោយ និងកន្ទុយ Spoiler ក៏ត្រូវបានរចនាឡើងជាមួយនឹងពណ៌ខ្មៅ ឬហៅថា Midnight black metallic ផងដែរ។ Camry 2026 Nightshade Edition មានជម្រើសជាមួយពណ៌ Ice Cap White ជាមួយជម្រើសហ្វ្រាំង Supersonic ពណ៌ក្រហម ឬពណ៌ខ្មៅ Midnight black។

ជាមួយនិងវត្តមានម៉ូដែលថ្មីនេះ Toyota ក៏បានផ្តល់នូវជម្រើសពណ៌ខាងក្នុងជាមួយពណ៌ខ្មៅ ឬហៅថា Dark Cosmos ដែលពណ៌នេះ ត្រូវបានក្រុមហ៊ុនពិពណ៌នាថាជាពណ៌ច្របាច់បញ្ចូលគ្នានៅពណ៌ “sultry, hazy blue color” ដែលពណ៌នេះ គឺមានប្រើតែនៅលើម៉ូដែល SE, XLE, និង XSE ប៉ុណ្ណោះ។

សម្រាប់ម៉ូដែល Nightshade Edition គឺមានសម្រាប់ម៉ូដែល Camry 2026 LE, SE, XLE, និង XSE។ រថយន្ត Sedan ដ៏ពេញនិយមរបស់ជប៉ុនទាំង 5 ម៉ូដែលនេះ គឺផ្តល់ជូននូវជម្រើសប្រើប៉ុងមួយ (FWD) និងប៉ុងពីរ (AWD) ដែលដំណើរការដោយម៉ាស៊ីនសាំងចំនុះ 2.5-Liter four-cylinder hybrid តែមួយប៉ុណ្ណោះ ដែលអាចផលិតកំលាំងបាន 225 សេះ សម្រាប់ម៉ូដែល FWD និង 232 សេះសម្រាប់ម៉ូដែល AWD ដែលដូចគ្នានឹងម៉ូដែលឆ្នាំ 2025 ដែរ។

ក្រុមហ៊ុន Toyota បានបញ្ជាក់ថា រថយន្ត Camry 2026 Series នឹងទៅដល់ដៃក្រុមហ៊ុនចែកចាយលក់រាយបន្តនៅក្នុងរដូវក្តៅខាងមុខនេះ។ យ៉ាងណាមិញសម្រាប់តម្លៃរបស់ Camry 2026 Series ក្រុមហ៊ុនមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេក្នុងពេលនេះ។ គួររំលឹកផងដែរថា សម្រាប់តម្លៃវិញ Camry 2025 ម៉ូដែល Entry-Level មានតម្លៃខ្ទង់ $32,135 ខណៈម៉ូដែល XSE ដែលជា Top-End level មានតម្លៃខ្ទង់ $36,035៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

ដោយ ប៉េងលីន
ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
 TECNO ប្រកាសចេញស្មាតហ្វូន CAMON 40 Pro មានមុខងារ FlashSnap ថតយករូបភាពល្អឥតខ្ចោះគ្រប់ចលនា

TECNO ប្រកាសចេញស្មាតហ្វូន CAMON 40 Pro មានមុខងារ FlashSnap ថតយករូបភាពល្អឥតខ្ចោះគ្រប់ចលនា

ដោយ ប៉េងលីន
Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Mazda EZ-60 SUV ម៉ូដែល PHEV ចាក់សាំងពេញ និងសាកភ្លើងពេញ អាចជិះបានចម្ងាយដល់ 1,300 គីឡូម៉ែត្រ

Mazda EZ-60 SUV ម៉ូដែល PHEV ចាក់សាំងពេញ និងសាកភ្លើងពេញ អាចជិះបានចម្ងាយដល់ 1,300 គីឡូម៉ែត្រ

ដោយ ប៉េងលីន
 Toyota bZ3X SUV បានទៅដល់ដៃអតិថិជន 1 ម៉ឺនគ្រឿងហើយ ខណៈដែលជាង 1 ម៉ឺនគ្រឿងទៀតកំពុងតែតំរង់ជួរង់ចាំ

Toyota bZ3X SUV បានទៅដល់ដៃអតិថិជន 1 ម៉ឺនគ្រឿងហើយ ខណៈដែលជាង 1 ម៉ឺនគ្រឿងទៀតកំពុងតែតំរង់ជួរង់ចាំ

ដោយ ប៉េងលីន