អស់រយៈពេលជាច្រើនខែមកហើយ Tecno ត្រូវបានគេមើលឃើញថា បានទម្លាយនូវព័ត៌មានថ្មីអំពីវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Pova Series សម្រាប់ប្រទេសឥណ្ឌា ហើយថ្មីៗនេះ ក្រុមហ៊ុននេះ ក៏បានទម្លាយនូវវីដេអូផ្សព្វផ្សាយថ្មី ដែលបង្ហាញអំពីការឌីស្សាញខាងក្រោយរបស់ស្មាតហ្វូននេះផងដែរ។ នៅពេលនេះ ក្រុមហ៊ុននេះ ក៏បានទម្លាយនូវ Poster ថ្មី ដែលបង្ហាញរូបរាងរបស់ស្មាតហ្វូននេះ ខណៈពេលដែលឈ្មោះរបស់ស្មាតហ្វូននេះគឺ Tecno Pova Curve 5G។
យោងតាមរូបភាពថ្មី ដែលបង្ហាញអំពីស្មាតហ្វូនជំនាន់ថ្មី Tecno Pova Curve 5G នេះ គឺបានបញ្ជាក់នូវការឌីស្សាញរូបរាងស្លីម និងទំនើបទាន់សម័យបំផុត។ ស្មាតហ្វូននេះ នឹងមានអេក្រង់គែមកោងដែលមើលទៅប្រណិត និងទាក់ទាញបំផុត។ សម្រាប់ផ្នែកកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ គឺពិតជាទាក់ទាញជាមួយនឹងទម្រង់ឌីស្សាញរូបរាងត្រីកោណ និងភ្លើង LED ដ៏ទាក់ទាញ។
ប្រភពខាងលើនេះ បានបន្តថា ស្មាតហ្វូនជំនាន់ថ្មី Pova Curve 5G នេះ គឺមានការឌីស្សាញដ៏ប្រណិតនៅក្នុងចំណោមស្មាតហ្វូនត្រកូល Pova Series ដែលបានចេញលក់នៅលើទីផ្សារនាពេលកន្លងមក។ មកដល់ពេលនេះ ក្រុមហ៊ុន Tecno នៅមិនទាន់ការទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Pova Curve 5G នោះទេ។ បើតាមរបាយការណ៍ជាច្រើននាពេលថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូននេះមាន 3 ទំហំគឺ 6GB+128GB, 8GB+128GB និង 8GB+256GB។ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែនេះនៅក្នុងប្រទេសឥណ្ឌា៕